ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងថា សម្តេចបាននិងកំពុងឲ្យសិក្សាបង្កើតក្រុងល្វាឯម ខេត្តកណ្តាល។
សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរ នាព្រឹកថ្ងៃទី៣១សីហានេះ។
សម្តេចតេជោបានបន្តថា សម្តេចបានប្រាប់សម្តេច ក្រឡាហោមស ខេងថា ទីក្រុងល្វាឯម មិនកាត់ចូល ឬស្ថិតក្រោមចំណុះរាជធានីភ្នំពេញទេ ប៉ុន្តែក្រុងល្វាឯម នឹងស្ថិតក្រោមចំណុះខេត្តកណ្តាល ដើម្បីខេត្តនេះមានមូល ដ្ឋានពន្ឋរបស់ខ្លួន គឺមានក្រុងតាខ្មៅ និងក្រុងល្វាឯម៕