ដោយៈ លាងហួរ
ប្រទេសចិនៈ ទំហំនៃការវិនិយោគលើផ្នែកដឹកជញ្ជូន របស់ប្រទេសចិនកើនឡើង៦,៣ភាគរយក្នុងរយៈពេល៣ត្រីមាសដំបូង នៃឆ្នាំនេះ ដែលការវិនិយោគនេះមានការកើនឡើងបន្តបន្ទាប់។
យោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា ទំហំនៃការវិនិយោគ លើវិស័យដឹកជញ្ជូនរបស់ប្រទេសចិន បានបន្តមានកំណើនជាលំដាប់នៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២២នេះ។
យោងតាមប្រភពពីក្រសួងដដែលនេះបានឱ្យដឹងថា ក្នុងអំឡុងពេលនេះ ទំហំនៃការវិនិយោគទ្រព្យសកម្មថេរ ក្នុងវិស័យនេះមានចំនួនសរុប២,៧ពាន់ពាន់លានយ័ន (ប្រហែល៣៧៦,៥៨ពាន់លានដុល្លារ) ពោលគឺកើនឡើង៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងត្រីមាសទី៣ ទំហំនៃការវិនិយោគ បានកើនឡើង៥,៧ភាគរយក្នុងរយៈពេលមួយឆ្នាំមុន ជាមួយនឹងល្បឿន០,៨ភាគរយ លឿនជាងត្រីមាសទីពីរ។
គិតចាប់ពីចន្លោះខែមករា និងខែកញ្ញា ទំហំនៃការវិនិយោគលើការសាងសង់ផ្លូវបានកើនឡើង១០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ប្រហែល២,០៦ពាន់ពាន់លានយ័ន។
ទំហំនៃការវិនិយោគ លើការសាងសង់ផ្លូវទឹកឈានដល់១១២,៤ពាន់លានយ័នក្នុងរយៈពេលដូចគ្នា ពោលគឺកើនឡើង៦,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕