តើលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាធ្លាប់លើកឡើងអ្វីខ្លះពីសក្តា នុពល​ខេត្តកំពង់ស្ពឺ

0

ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ បានក្លាយជាមូលដ្ឋាននៃការរីកចម្រើនផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាសនានា និងការអភិវឌ្ឍគំរោងអចលនទ្រព្យមួយចំនួនផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោ​យមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពល​រដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។

លោកជា សុផារ៉ាបានលើកជាឧទាហរណ៍ថា ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានីដោយបានបើកចំហឱ្យ​មាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រាប់​ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here