របាយការណ៍ថ្មី: ២ភាគ៣នៃគម្រោងឧស្សាហកម្មគ្រោងពង្រីកទំហំឃ្លាំងអាជីវកម្មបន្ថែមទៀត

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន CBRE បានបង្ហាញរបាយការណ៍មួយ ដោយលើកឡើងថា ម្ចាស់អាជីវកម្មឧស្សាហកម្មប្រហែល២ភាគ៣រំពឹងថា​​ អាជីវកម្មរបស់ខ្លួននឹងមានការរីកចម្រើន ហើយពួគគាត់គ្រោងនឹងពង្រីកទីតាំងជួលបន្ថែមទៀត។

នេះបើយោងតាមរបាយការណ៍ CBRE ស្តីពី “បដិវត្តឧស្សាហកម្មឆ្នាំ២០២២” ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍នេះបានបង្ហាញឱ្យដឹងថា នៅពេលឆ្លើយតបនឹងសំណួរថា តើអ្នកវិនិយោគរំពឹងថា អាជីវកម្មរបស់ខ្លួននឹងមានការប្រែប្រួលយ៉ាងណាខ្លះក្នុងរយៈពេល៣ឆ្នាំខាងមុខ អ្នកវិនិយោគចំនួន៥២ភាគរយ រំពឹងថា អាជីវកម្មរបស់ខ្លួននឹងរីកលូតលាស់ជាង១០ភាគរយ ២៦ភាគរយទៀតរំពឹងថា កើនឡើងតិចជាង១០ភាគរយ ខណៈអ្នកឆ្លើយតបចំនួន២០ភាគរយរំពឹងថា អាជីវកម្មនៅទ្រឹង ហើយ១ភាគរយផ្សេងទៀត ហាក់បារម្ភថា នឹងថមថយចុះតិច ជាង១០ភាគរយ។

របាយការដដែលឱ្យដឹងថា ក្នុងនោះ មានអ្នកវិនិយោគជាង៧៨ភាគរយ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការពង្រីកទីតាំងជួលឃ្លាំងឧស្សាហកម្មបន្ថែមទៀត។

អ្នកឆ្លើយតបនឹងការស្ទង់មតិ CBRE Cambodia ចំនួន៨៤ភាគរយ បង្ហាញក្តីសង្ឃឹមថា បរិស្ថាននៃដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ នឹងមានការរីកចម្រើនលូតលាស់ខ្លាំង និងគួរឱ្យកត់សម្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here