រដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយជាតិផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជំនាញបានរៀបចំកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារនៃសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពី អភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដែលនេះជាគោលនយោបាយថ្មី ដើម្បីជម្រុញការដឹកជញ្ជូន និងលើកកំពស់សេដ្ឋកិច្ចជាតិ។

​កិច្ចប្រជុំនេះធ្វើឡើង ដើម្បីឱ្យកាន់តែមានខ្លឹមសារស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ​ និងជំរុញការច្របាច់បញ្ចូល ជាគោលនយោបាយជាតិរួមគ្នាតែមួយ តាមប្រសាសន៍ណែ​នាំរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន​ ចាន់ថុល។

លោកឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងឯកឧត្ដម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារ នៃសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពី អភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីឱ្យគោលនយោបាយជាតិមួយនេះ កាន់តែមានខ្លឹមសារស៊ីជម្រៅ និងបានគ្រប់ជ្រុងជ្រោយ។

ចក្ខុវិស័យនៃគោលនយោបាយជាតិនេះ គឺបង្កើតប្រព័ន្ធដឹកជញ្ជូនតាមផ្លូវថ្នល់ និងផ្លូវទឹក ស្របតាមទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាពខ្ពស់ (គ្របដណ្តប់ ការតភ្ជាប់ ជឿជាក់ ងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ) បរិស្ថានល្អ ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ទាក់ទាញវិនិយោគ សមភាព លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មមូលដ្ឋានគាំទ្រ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ធ្វើឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here