ដោយ: លាងហួរ
ប៉េកាំង: ប្រទេសចិន គ្រោងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទ្រទ្រង់សន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចឧស្សាហកម្ម។ នេះបើយោងតាមសារាចរណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា។
ឧស្សាហកម្ម តំបន់ និងវិធានការជាក់លាក់របស់សហគ្រាស នឹងត្រូវបានអនុម័ត ដើម្បីធានាបាននូវការអភិវឌ្ឍដ៏ត្រឹមត្រូវ នៃឧស្សាហកម្មសំខាន់ៗ ជំរុញការអភិវឌ្ឍតំបន់ដែលសមស្រប និងចាក់បញ្ចូលភាពរស់រវើកទៅក្នុងសហគ្រាសឧស្សាហកម្ម។ នេះបើយោងតាមឯកសារដែលចេញរួមគ្នាដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍន៍ជាតិ និង គណៈកម្មការកំណែទម្រង់ និងគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៃក្រុមប្រឹក្សារដ្ឋ។
កិច្ចខិតខំប្រឹងប្រែង នឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចឧស្សាហកម្ម រួមទាំងការព ន្លឿនការសាងសង់គម្រោងធំៗ ដើម្បីបង្កើតការកើនឡើងនៃប្រាក់ចំណេញ ទាញយកសក្តានុពលទីផ្សារ ក្នុងកំណើនតម្រូវការអ្នកប្រើប្រាស់ ស្ថិរភាពការនាំចេញផលិតផលឧស្សាហកម្ម ការកែលម្អភាពធន់ សុវត្ថិភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។
សារាចរណ៍នេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមគ្រប់គ្រាន់ ដើម្បីរក្សាប្រតិបត្តិការប្រកបដោយស្ថិរភា ពនៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់សំខាន់ៗ៕