អ្នកជំនាញ​លើកឡើង​ពី​ទី​តាំងបី​ដែល​នឹង​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្លាំង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ដីធ្លី ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យនេះ​បាន​ថ្លែងថា ទីតាំង​ចំនួន​បី​នឹង​ជា​តំបន់​មានការ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ត​ម្លាំ​ដីធ្លី​កើនឡើង​ខ្លាំង​នាពេល​អនាគតឆាប់ៗនេះ។

លោក កាង សុធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ថា តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្ពស់​បន្ថែមទៀត នៅ​ឆ្នាំ២០១៩ ដែល​នឹង​ចូល​មកដល់​នៅពេលឆាប់ៗនេះ។ តំបន់​ទាំងនោះ​រួមមាន តំបន់​កំបូល ស្ថិតនៅ​ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុងភ្នំពេញ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ។ លោក​បន្តថា ភាព អំណោយផល​របស់​តំបន់​នេះ ដោយសារ​តំបន់​នេះ​ជា​តំបន់ឧស្សាហកម្ម ដែលមាន​រោងចក្រ​សហគ្រាស​ច្រើន ពិសេស​ជា​តំបន់​ថ្មី​ដែល​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍។

ចំណែក​តំបន់​មួយទៀត គឺ​តំបន់​ស្ថិតនៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ព្រោះ​តំបន់​នេះ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប ពិសេស​ផ្លូវជាតិ​លេខ៦អា ដែល​បាន​សាងសង់​រួច និង​មាន​ភាព​ធំ​ទូលាយ ហើយ​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ទាប​នៅឡើយ ហេតុនេះ​តម្លៃ​ដី​តំបន់​នេះ​អាច​កើន​ទ្វេ​រដង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​កាង សុធី​បាន​បន្តថា ការរីកចម្រើន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អាបាន​ទៅដល់​ស្រុក​មុខកំពូល​ហើយ ដោយ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​បាននិងកំពុង​សាងសង់​នៅ​តំបន់​នេះ ដែលមាន​ទីតាំង​នៅក្បែរ​ផ្សារ​ព្រែក​អញ្ចាញ​និង​គំរោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត។

លោក លាង​គង់ យិន ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Propertyarea .asia ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍​ក្នុង​វិស័យនេះ រយៈពេល១០ឆ្នាំ​កន្លងមកនេះ បាន

យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ប៉ុន្តែ​លោក​និង​អ្នកជំនាញ​ដទៃទៀត​បាន​មើល​ឃើ ញ​តំបន់ភ្នំ​ប្រ​សិ​ទ្ឋ នឹងមាន​ការអភិវឌ្ឍ​លឿន​នាពេល​អនាគត ដោយសារ​តំបន់​នេះ​នៅសល់​ដី​ទំនេរ​ច្រើន មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​មាន​ទីតាំងនៅ​កៀក​រាជធានី​ភ្នំពេញ ហើយ​បើ​ធ្វើដំណើរ​ចេញពី​ផ្សារ​ទំនើប AEON2 គេ​អាច​ចំណាយ​ពេលវេលា​ត្រឹម១៥នាទី​ប៉ុណ្ណោះ​នឹង​ទៅដល់​តំបន់​នេះហើយ។

លោក​បន្តថា “វា​ជា​តំបន់​មួយ​ដែលមាន​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​នាពេល​អនាគត ហើយ​វា​មាន​លក្ខណៈពិសេស​មួយ ដោយសារ​តំបន់​នេះ​មាន​រមណីយដ្ឋាន​ពីរ​នៅក្បែរ និង​មាន​បរិស្ថាន​ធម្មជាតិ​ស្រស់បំព្រង ដែល​អាច​ឲ្យ​ប្រជាជន​រស់នៅ​ជាមួយ​ផាសុខភាព និង​ងាយស្រួល​សម្រាប់​ការ​លំហែរ​របស់​ពួកគេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​កើន​ឡើងជា​មធ្យម៧ភាគរយ​ក្នុង​មួយឆ្នាំ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Mekong Brokerage ដែល​ទើប​ជាប់​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា តម្លៃ​ដីធ្លី​នៅ​ឆ្នាំ២០១៩ខាងមុខនេះ នឹង​កើនឡើង​ចន្លោះ១៥ទៅ២០ភាគរយ​បន្ថែមទៀត ហើយ​ការកើនឡើង​នេះ​អាស្រ័យ​លើ​តំបន់ និង​ទីតាំង​និមួយៗ ដែលមាន​អំណោយផល​វិនិយោគ និង​អំ ណោ​យ​ផល​សម្រាប់​ការអភិវឌ្ឍ។

លោក​បន្តថា “កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​ជំរុញ​ការវិនិយោគ ហើយ​ខ្ញុំ​គិតថា​អ្នកវិនិយោគ​ចិន​នឹង​ចូលមក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here