East Commercial អាគារ​ការិយាល័យ​ធំ​មួយ​បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ អាគារ​ការិយាល័យ East Commercial ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ខណៈ​ទីផ្សារ​ការិយាល័យ​បាន​បើក​ដំណើរការ​កាន់តែច្រើន​នៅ​ក្រុងភ្នំពេញ។

អាគារ​ការិយាល័យ​នេះ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន​ក្រុងភ្នំពេញ ដែល​ស្ថិតនៅ​ជាមួយនឹង​អាគារ​ខុន​ដូ​ចំនួន៤បន្ថែមទៀត ស្ថិតនៅ​ខាងក្រោយ​អាគារ​ដ៏ ធំ​នេះ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២ មករា​នេះ​ថា អាគារ​ការិយាល័យ​នេះ​បាន​បើក​ដំណើរការ​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយ​ដាក់​ជួល​ក្នុងតម្លៃ១៣ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​មិនទាន់​គិត​បញ្ចូល​តម្លៃ​សេវា​គ្រប់គ្រង​នៅឡើយ​ទេ។

អ្នកនាង​បន្តថា “អាគារ​ការិយាល័យ​នេះ​មាន​ទំហំ​ចាប់ពី៣០ម៉ែត្រការ៉េ​ឡើង និង​ជា​ប្រភេទ​ការិយាល័យ​ស្ថិតនៅក្នុង​កម្រិត​B ជា​ប្រភេទ​ការិយាល័យ​និង​មាន​ទីផ្សារ​កំពុង​ពេញនិយម​នៅ​កម្ពុជា។អ្នកនាង​បន្តថា “ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅតែមាន​សញ្ញា​វិជ្ជមាន ដោយសារ​ការកើនឡើង​នូវ​តម្រូវការ​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។

នៅ​ឆ្នាំ២០១៨កន្លងមកនេះ អាគារ​ការិយាល័យ​ប្រមាណ៦បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ ក្នុងនោះ​មាន​ការិយាល័យ​បែប​សហកម្ម​សិ​ទ្ឋ​ច្រើន​បានដាក់​ចូល​ទីផ្សារ ដែលមាន​ទំហំ​រហូតដល់៥០,០០០ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here