ដោយរតនៈ
ភ្នំពេញ: ប្រសិនបើលោកអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ598 (ផ្លូវ ជាសុផារ៉ា) ចេញពីកាំកូស៊ីធី ប្រហែល10នាទី នោះលោកអ្នកនឹងបានឃើញគម្រោង បុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ដែលស្ថិតនៅខាងឆ្វេងដៃ។
ដោយផ្តោតលើតម្រូវការរបស់លោក អ្នក ដែលរស់នៅក្នុងគម្រោង ក៏ដូចជាអ្នករស់នៅក្បែរៗទីតាំងនេះ ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប សូមណែនាំនិងស្វាគមន៍សមាជិកថ្មីដែលអាចជួយសម្រួលដល់ការរស់នៅ សម្រាប់អាហារ និងភេសជ្ជៈ ទាំងពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច នោះគឺ ហាងកូវែតកាហ្វេ។
ការបើកដំណើរការហាងកូវែតកាហ្វេ បានធ្វើឡើងកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 គឺជាថ្ងៃចាប់បើកដំណើរការសាកល្បង របស់ហាងកាហ្វេមួយនេះ។ ជាក់ស្តែង សម្រាប់ថ្ងៃដំបូងនេះ យើងឃើញមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលលើសពីការរំពឹងទុករបស់ម្ចាស់ហាង។ កាន់តែពិសេសទៀតនោះ សម្រាប់រយៈពេលនៃការបើកដំណើរការសាកល្បងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% សម្រាប់កាហ្វេ ភេសជ្ជៈ និងអាហារគ្រប់មុខ។
រយៈពេលដំណើរការសាកល្បង គឺចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី6 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ30%។ សម្រាប់ការបើកលក់ផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី7 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30% លើអាហារគ្រប់មុខ និង ទិញ1ថែម 1 សម្រាប់ភេសជ្ជៈ។
ហាងកូវែតកាហ្វេមានទីតាំងស្ថិតនៅជាន់ទី1 នៃអគារពាណិជ្ជកម្ម បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ (ផ្លូវ ជាសុផារ៉ា)៕