ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលក្រុងហុងកុង បាននិងកំពុងតែរៀបចំផែនការបង្កើតកោះសិប្បនិមិត្តចំនួន៤ ដែលគ្រោងចំណាយប្រាក់រហូតដល់៦៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋានថ្មី ជាដំណោះស្រាយវិបត្តលំនៅដ្ឋានជូនប្រពលរដ្ឋរបស់ខ្លួនបានរហូតដល់១លាននាក់។
គម្រោងសាងសង់កោះសិប្បនិមិត្ត ដែលបង្កើតឡើងដោយក្រុមហ៊ុនពាណិជ្ជកម្ម និងអចលនទ្រព្យ Palm Jumeirah ដែលមានបទពិសោធសាងសាង និងអភិវឌ្ឍន៍កោះសិប្បនិមិត្តនៅឌុបៃ គម្រោងលំនៅដ្ឋាន Forest City សម្រាប់មនុស្ស 700.000 នាក់នៅម៉ាឡេស៊ី និង គម្រោងJurong Island នៅសឹង្ហបុរីជាជដើមនោះ ត្រូវបានគាំទ្រដោយរដ្ឋបាលហុងកុងទាំងស្រុង។
តែយ៉ាណាក៏ដោយ គម្រោងបង្កើតកោះសិប្បនិម្មិត ដែលត្រូវបានគាំទ្រដោយរដ្ឋបាលហុងកុងក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាននេះ ក៏មានផលវិបាកមួយចំនួនផងដែរ ដូចជាមានតម្លៃច្រើន រហូតដល់៦៤ពាន់លានុដុល្លារអាមេរិក រួមជាមួយនឹងបច្ចេកទេស និងបញ្ហានយោបាយ ដោយសារតែមានការបោះឆ្នោតធ្វើជាប្រមតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះ អ្នកចូលរួមស្ទង់មតិ៤៩ភាគរយ បានប្រឆាំងទៅនឹងគម្រោងសាងសង់នេះ ដោយពួគេលើកឡើងថា វាប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ តែរដ្ឋបាលហុងកុងថា ការជ្រើសរើសតំបន់នេះ យកមកអភិវឌ្ឍន៍លំនៅដ្ឋានគឺមានផលប៉ះពាលបរិស្ថានតិចតួចបំផុត។
រដ្ឋាភិបាលស្វ័យត្នក្រុងហុងកុងពន្យល់ថា ការបង្កើតកោះសិប្បនិមិត្តនេះដើម្បីសាងសង់លំនៅដ្ឋានថ្មី ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាននៅក្នុងទីក្រុង ដែលកំពុងរងការខ្វះខាត និងទប់ទល់ទៅនឹងការប្រែលអាកាសធាតុ ដែលកំពុងយាយីដែលជាហេតុជម្រុញឲ្យរដ្ឋាភិបាលបង្កើត ទីក្រុងឆ្លាត និងមានកាបូនទាប “smart and low-carbon” ដូច្នេះបានមានគម្រោងបង្កើតកោះថ្មីនេះ ដើម្បីឪ្យមានឋាមពលកកើតឡើងវិញ និងបរិស្ថានបៃតងជាដើម។
លោក ស្រី Carrie Lam ប្រធានប្រតិបត្តិរដ្ឋបាលហុងកុងបាននិយាយកាលពីពេលថ្មីៗនេះថា ផែនការបង្កើតកោះសិប្បនិមិត្តនេះ គេហៅថាចក្ខុវិស័យ Lantau Tomorrow Vision ជាគោលនយោបាយប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ដែលបានប្រកាសកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ក្នុងការផ្គត់ផ្គង់ដីដល់ទីក្រុង ។
លោកស្រីពន្យល់ថា “គម្រោងបង្កើតកោះសិប្បនិមិត្តនេះ នៅលើកោះដែលមានទំហំ១៧០០ហិកតា ត្រង់ចន្លោះផ្លូវទឹកដែលជាតំបន់ប្រជុំរវាង កោះ Lamtau និងទីក្រុងហុងកុង គឺអាចសាងសលំនៅដ្ឋានថ្មីរហូតដល់៤០០,០០០ និងមានប្រជាពលរដ្ឋរស់នៅប្រហែល១,១លាននាក់ចាប់ពីឆ្នាំ២០៣២ខាងមុខនេះ”៕