អន្តរក្រសួងសម្រេចការងារ៨ចំណុចលើការងាររុករកប្រេងនៅតំបន់ប្លុកអេ

0

​ដោយវុត្ថា

​ភ្នំពេញ៖​ ក្រុមការងាររអន្តរក្រសួងបានសម្រេចលើ៨ចំណុចពាក់ព័ន្ឋនឹងការរ៉ុករកប្រេងនៅតំបន់ប្លុកអេរបស់ក្រុមហ៊ុនKRISENERGY ដោយប្រើប្រាស់វិធីសាស្រ្ត3D Seismic ដែលជាបច្ចេកវិទ្យាថ្មីមួយក្នុងការរ៉ុករក។

កិច្ចប្រជុំកាលពីថ្ងៃទី១៥ មករាកន្លងមក និងដឹកនាំដោយលោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូង (IESIA) លើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន ដោយប្រើវិធី 3D Seismic លើផ្ទៃទំហំ១.២០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្លុកA ក្នុងដែន សមុទ្រកម្ពុជា របស់ក្រុមហ៊ុនគ្រីសអេនើជី (អប្សរា) អិលធីឌី ព្រមទាំងសិក្សា និងរៀបចំរបាយ ការណ៍ (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD. និងក្រុមហ៊ុន ទីប្រឹក្សា ERM-Siam Co., Ltd. ។

លទ្ធផលនៃកិច្ចប្រជុំនេះបាន ផ្តោតសំខាន់ទៅលើការងារសំខាន់ៗចំ​នួន៨ចំណុច​រួមមានទី១ អង្គប្រជុំគាំទ្រទៅលើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន ទី២ ត្រូវបន្ថែមព័ត៌មាន/ទិន្នន័យផ្លូវការណ៍ស្តីពីរដ្ឋបាលខេត្តពាក់ព័ន្ធ ទី៣ ត្រូវជូនដំណឹងដល់អាជ្ញាធរ មូល​ដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់អ្នកនេសាទ ដែលមានទូកធំៗជៀសវាងការបុកប៉ះទង្គិច ជាមួយកប៉ាល់សិក្សា ទី៤) ត្រូវសហការជាមួយគណៈកម្មការសន្តិសុខ លំហសមុទ្រ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ទី៥ ត្រូវបញ្ជាក់ពីឧបករណ៍ និងកម្រិតរលក សំឡេ​ងដែលពាក់ព័ន្ធនឹងការ ដេញពពួកថនិកសត្វសមុទ្រ ជៀសវាងការប៉ះពាល់នៅពេល សិក្សាតាមរលកសំឡេង។

ទី៦ ត្រូវគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ដោយអនុលោមទៅតាមច្បាប់ MARPOL 73/78 ទី៧ ត្រូវបកប្រែឯកសារ ឧបសម័្ពន្ធនៃរបាយការណ៍ IESIA នេះជាខេមរៈភាសា និងទី៨ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីធ្វើការកែសម្រួលនូវចំណុចខ្វះខាត ដែលមាននៅក្នុងរបាយការណ៍ IESIA ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេច។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ស្ថាប័នពាក់ព័ន្ឋចំនួន១៨ ដែលពាក់ព័ន្ឋនឹងការធ្វើលើកិច្ចការទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here