មន្ត្រី​ជំនាញ​ថា កម្ពុជា​ត្រូវ​ផ្តោតលើ​បច្ចេកវិទ្យា និង​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែង​ង​ថា ត្រូវ​បង្វែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា និង​ត្រូវ​បង្វែរ​ទិស​ចេញ​ឧស្សាហកម្ម ដែល​ពឹង​ផ្អែកទៅលើ​វិស័យ​កាត់ដេរ សំលៀកបំពាក់ ការ​បូ​ប និង​ស្បែក ជើង។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក​ ហេង សុខ​គង់ ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ នៅក្នុង​ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​ជំនាញ នៃ​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រចាំឆ្នាំ២០១៨ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩កន្លងមក​ថា ក្នុងកំឡុងពេល៣ឆ្នាំម្តងៗ អង្គការសហប្រជាជាតិ តែងតែ​រៀបចំ​របាយការណ៍​ប្រទេស ដែល​ចាក​ផុតពី​ភាពក្រីក្រ ដោយ​ផ្តោតទៅលើ៣ចំណុចសំខាន់ៗដូចជា ពាក់ព័ន្ធ​អត្រា​ចំណូល​របស់​ប្រជាជនម្នាក់ៗ ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​ផ្នែក​ធនធានមនុស្ស រួមជាមួយ​ផលិតភាព ដោយ​ផ្អែកទៅលើ​ចំណុច​ទាំង៣នេះ កម្ពុជា​នឹង​អាច​រួច​ផុតពី​ប្រទេស ដែលមាន​ការអភិវឌ្ឍ​ន៍​តិចតួច (LDC) នៅក្នុង​កំឡុង​ឆ្នាំ២០២៣ នេះ​ជាមិនខាន។

លោក​បន្តថា “នៅពេលដែល​កម្ពុជា​ចាក​ចេញពី​ភាពក្រីក្រ យើង​នឹង​បាត់បង់ ដូចជា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP)  និង​លើកលែង​ព​ន្ឋ​លើ​គ្រប់​មុខទំនិញ​លែង​លែង​តែ​អាវុធ (EBA)”។

លោក​បន្តថា “ឆ្លើយតប​នឹង​ស្ថានភាព​នេះ​កម្ពុជា​ត្រូវ​បង្វែរ​ទិស​ឧស្សាហកម្ម ដែល​ពឹង​ផ្អែកទៅលើ​វិស័យ​កាត់ដេរ សំលៀកបំពាក់ ការ​បូ​ប និង​ស្បែកជើង ទៅជា​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​វិញ ទើប​កម្ពុជា​មានឱកាស​ប្រកួតប្រជែង​ប្រកបដោយ​ភាពជោគជ័យ។

មានប្រសាសន៍​ក្នុង​វេទិកាសាធារណៈ​ស្តីពី​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកាជាតិ​ឆ្នាំ២០១៩ កាលពី​សប្តាហ៍​មុន លោក​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រៀម និង​កំពុង​ជម្រុញ​បង្កើត​ក្រុមការងារ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល១៥ឆ្នាំ​សម្រាប់​ទាញយក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ហើយ​បើ​កម្ពុជា​អនុវត្តន៍​គោលនយោបាយ​បាន​ត្រឹមត្រូវ ល្បឿន​សេដ្ឋកិច្ចកម្ពុជា​នឹង​ដើរ​លឿន​ជាង​មុន ដូច្នេះ​នៅ​ឆ្នាំ២០៣០ កម្ពុជា​នឹង​អាចឈាន​ឡើង ជា​ប្រទេស​មាន​ចំណូ​មធ្យម​កម្រិត​ខ្ពស់​បាន​យ៉ាង​ងាយ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here