លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីវិធីវិនិយោគដីធ្លី

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដីធ្លីពិតជាមានភាពចំណេញ ប្រសិនជាអ្នកវិនិយោគមានចំណេះដឹង និងវិភាគពីស្ថានភាពទីផ្សារច្បាស់លាស់។

ក្នុងរយៈកាលជាង៣ឆ្នាំ ចាប់តាំងពីកម្ពុជាបានរងគ្រោះ ដោយវិបត្តិកូវីដ១៩  វិស័យអចលនទ្រព្យបានរងគ្រោះយ៉ាងខ្លាំង ក្នុងគ្រាដ៏អាក្រក់មួយនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង  ប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រភេទដីត្រូវបានបែងជា៤ប្រភេទ៖ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន និងដីកសិកម្ម។ លោកបន្តថា ប្រភេទដីនីមួយៗ វាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដី ដែលឆាប់ទទួលបានប្រាក់ចំណេ​ញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុក សម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។

លោកបន្តថា ចំណែកឯប្រភេទដីទេសចរណ៍ គឺជាប្រភេទដីដែ​លមានឱកាសវិនិយោគលំដាប់លេខ២ សម្រាប់ធ្វើការវិនិយោគ។ ដីប្រភេទទេស​ចរណ៍ មានឱកាសចំណេញសម្រាប់ខាងវិស័យទេសច​រណ៍ ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរផងដែរ។

លោកឧកញ៉ាគីម ហ៊ាងបានបន្តដោយពន្យល់ថា ដីតំបន់ភ្នំ អាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើនគឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here