សម្តេច​តេ​ជោ​ជំ​រុញឱ្យ​ក្រុមហ៊ុន​ចិន​ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ដែល​ទទួលបន្ទុក​ផ្លូវ​ល្បឿន​លឿន ព​ន្លឿ​ន​ការបើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់ នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខណៈ​រដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​រួចរាល់​មកហើយ​នោះ។

សម្តេច​តេ​ជោ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន ក្នុងពេល​សម្តេច​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨នេះ បាន​គូស​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​ផ្លូវ​ដែល​ត្រូវ​ត​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ភ្ជាប់​ជាមួយនិង​ផ្លូវ​ល្បឿន​លឿន យើង​ត្រូវ​សិក្សា​ជាបន្ទាន់​ដើម្បី​សាងសង់​ត​ភ្ជាប់។ ដោយឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ត្រូវតែ​សិក្សា និង​ជជែក​គ្នា​បន្ថែម​ជាមួយនិង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួម​មកហើយ​នោះ។

តំ​ណា​ក្រុមហ៊ុន​វិនិយោគ សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) បាន​រាយការណ៍​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ ដែល​កន្លងមក​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន បានរួម​ចំណែក​សាងសង់​ផ្លូវ និង​ស្ពាន ជាច្រើន​ក្នុងប្រទេស​កម្ពុជា ហើយ​សម្រាប់​ពេលខាងមុខ ក្រុមហ៊ុន​និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា វៀតណាម​បាវិត ការស្ថាបនា​ផ្លូវ​លេខ១៥-៥១ ដែល​ត​ភ្ជាប់​ខេត្តកោះកុង ពោធិសាត់ និង​ខេត្តបាត់ដំបង​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here