ដោយៈ វឌ្ឍនៈ
ភ្នំពេញ ៖ រមណីយដ្ឋានត្រាវកុដិ (Travkod Paradise Resort)ស្ថិតនៅក្នុងភូមិ ក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ប៉ែកខាងកើតក្រុងសៀមរាប ជារមណីយដ្ឋានធម្មជាតិនិងពេញ និយមសម្រាប់លំហែរ នាថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍។
រមណីយដ្ឋាននេះ ត្រូវបានគេនិយមថារមណីយដ្ឋានឋានសួគ៌ត្រាវកុដ្ឋ(Travkod Paradise Resort) ដែលម្ចាស់រមណីយដ្ឋាននេះ បានរៀបចំកន្លែងកម្សាន្តច្រើនបែបមានកន្លែងស្នាក់នៅ និងមានម្ហូបជាច្រើនមុខផងដែរ។
រមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ក៏មានសួនសត្វសម្រាប់ភ្ញៀវទេសចរទៅទស្សនាផងដែរ ដែលក្នុងសួនសត្វនោះ មានសត្វព្រាប សត្វទន្សាយ សត្វបង្គួយពណ៌ស្រស់ស្អាតទៀតផង។ អ្វីដែលពិសេសនៅក្នុងតំបន់រមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ក៏មានបឹងដ៏ធំសម្រាប់ងូតទឹកលេងឬក៏ជិះទូកកម្សាន្ត ដែលទឹកនេះគឺហូរធ្លាក់ចុះពីលើភ្នំគូលែន ដែលគេជឿជាក់ថាជាទឹកសក្តិសិទ្ធ អ្នកណាបានងូតហើយនឹងនាំលាភសំណាងដល់ពួកគេផងដែរ ។
ថ្វីត្បិតតែរមណីយដ្ឋានឋានសួគ៌ត្រាវកុដិ(Travkod Paradise Resort) ជារមណីយដ្ឋានអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន តែសម្រាប់ភ្ញៀវទេសចរចូលលេងកម្សាន្តគឺមិនត្រូវទិញសំបុត្រឬបង់លុយឡើយ ។
ភ្ញៀវទេសចរអាចចូលលេង និងទស្សនាកម្សាន្តនៅក្នុងរមណីយដ្ឋាននេះដោយសេរី ។ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវនៅក្នុងរមណីយដ្ឋានសុទ្ធសឹងតែជាម្ហូបធម្មជាតិពិតៗ ផ្គត់ផ្គង់ដោយអ្នកស្រុកអ្នកភូមិនៅជុំវិញតំបន់នោះតែម្ដង។ភ្ញៀវទេសចរអាចទិញទំនិញ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាចផ្ដល់ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាននោះផងដែរ ។
ភ្ញៀវទេសចរអាចទិញទំនិញ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាចផ្ដល់ចំណូលដល់ពលរដ្ឋក្នុងមូលនោះផងដែរ ។
រមណីយដ្ឋានត្រាវកុដិ(Travkod Paradise Resort) ក៏មានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចង់សម្រាកបែបធម្មជាតិ ជាមួយនឹងផ្ទះធ្វើពីឬស្សី ឬក៏អាចគេងនៅក្នុងតង់ក៏បាន ដោយរមណីយដ្ឋានក៏មានផ្ដល់សេវាកម្មជូនទៀតផង និងមានខ្ចុះអង្គុយសម្រាកពីសាអាហារ និងអង្គុយលេងជាច្រើន ដោយមិនភ័យព្រួយពីការអត់ខ្ចុះអង្គុយលេងនោះទេ ។
ក្នុងតំបន់នេះក៏មានកន្លែងបាញ់ធ្នូ មានកន្លែងថតរូបនៅមាត់ទឹក មានសួនផ្កា និងអាចជិះពោងកម្សាន្ត ជាមួយមិត្តភក្ដិបងប្អូន ជាមួយនឹងទេសភាព និងខ្យល់អាកាសល្អបរិសុទ្ធ ស័ក្តិសមសម្រាប់ភ្ញៀវទេសចរដែលចង់សម្រាកកម្សាន្ត បន្ទាប់ពីការធ្វើការហត់ និងស្រ្តេស៕
📍ទីតាំងរបស់យើងគឺ:https://maps.app.goo.gl/aXnof4fayFerECVf9?g_st=ic