តម្លៃដីនៅក្រុងបាវិតនឹងងើបឡើងក្រោយពេលផ្លូវល្បឿនលឿនភ្នំពេញ បាវិតបញ្ចប់ការសាងសង់

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្របពេលផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបើកការ​ដ្ឋានសាងសង់នាថ្ងៃទី៧ មិថុនាខាងមុខ ក្តីសង្ឃឹមសម្រាប់អ្នកក្រុងបាវិតបាននិងកំពុងលេចស្នាមញញឹម។

ជាទីក្រុងមួយដែលស្ថិត ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាលឆ្នាំ២០១៥ ២០២៥ ក្រុងបាវិតបានក្លាយជាទីតាំងមួយ មានភាពទាក់ទាញវិស័យឧស្សាហកម្ម ដោយតំបន់សេដ្ឋកិច្ចពិសេសជាច្រើន បានបោះទីតាំងនៅក្នុងទីក្រុង ដែលស្ថិតនៅចន្លោះទីក្រុងធំពីរ គឺរាជធានីភ្នំពេញ និងទីក្រុងហូ ជីម៉ិញប្រទេសវៀតណាម។

ក្រុងបាវិតបានក្លាយជាទីក្រុងមួយ ដែលមានសភាពរសរវើក និងការអភិវឌ្ឈយ៉ាងសកម្ម មុនពេលវិបត្តិកូវីដ១៩មកដល់ ប៉ុន្តែទីក្រុងនេះ ក៏ដូចជា ទីក្រុងដទៃទៀត រួមមាន ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត​បានជួបភាពស្ងប់ស្ងាត់ ដោយសារវិបត្តិកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យអចលវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ ឧសភាថា ការដាក់ចេ​ញគោលនយោយបាយរយៈពេលខ្លី មធ្យម និងរយៈពេលវែងររបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចនៅតំបន់ណាមួយ បានលើកស្ទួយការរីកចម្រើនសេដ្ឋកិច្ចរបស់តំបន់ឬទីក្រុងនោះ។

លោកបន្តថា “ជាក់ស្តែងទីក្រុងបាវិត បានប្រែក្លាយពីដីវាលស្រែទៅជាតំបន់ឧស្សាហកម្ម កាស៊ីណូ សណ្ឋាគារ និងលំនៅដ្ឋាន ដោយ​សារកំនើនប្រជាពលរដ្ឋ”។  លោកបន្តថា “ទីក្រុងបាវិតមានលក្ខណៈពិសេស ដោយសារស្ថិតនៅក្នុងគោលនយោបាយ អភិវឌ្ឍន៍ត្បូង ត្បូងរបស់អាស៊ាន និងតំបន់សេដ្ឋកិច្ចរបស់កម្ពុជា”។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចសង្គម ប្រជាសាស្រ្ត បាននិងកំពុងលើកកំពស់មុខមាត់ទីក្រុងនេះ និងកំពុងជម្រុញឲ្យមានតម្រូវការសំណង់លំនៅដ្ឋាន និងអចលនវត្ថុដទៃទៀត បើទោះជាសេដ្ឋកិច្ចពិភពលោក កំពុងមានបញ្ហាប្រឈមក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងសភាពធន់ជាងមុនជាមួយការដាក់ចេញគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here