វិស័យអាកាសចរណ៍កម្ពុជាមានកំណើនប្រមាណ១០ភាគរយ ក្នុងចន្លោះពីមួយខែទៅមួយខែ

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជាកាន់តែមានសញ្ញាវិជ្ជមាន ជាមួយកំនើនជើងហោះហើរ ប្រមាណ១០ភាគរយជារៀងរាល់ខែ ខណៈរយៈពេលត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកធ្វើដំណើ​រតាមផ្លូវអាកាសជាង១,២លាននាក់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអា​កាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងឌៃទី១៦ ឧសភានេះថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា ទទួលបានកំណើនជើងហោះហើរ ប្រមាណ២០ភាគរយ ប៉ុន្តែពេលព្រឹត្តិការណ៍នេះបញ្ចប់ ការធ្វើដំណើរនឹងត្រលប់ទៅប្រក្រតីវិញហើយ។

លោកប​ន្តថា “យើងមិនអាចរំពឹងថា ភ្ញៀវធ្វើដំណើរនឹងកើនឡើងឬជន់ជោរដូចទឹក​បាក់ទំនប់នោះទេ ព្រោះផលត្រលប់មកវិញវាចំណា​យពេល៩ខែទៅ១ឆ្នាំឯណោះ អាស្រ័យលើបច្ច័យវិជ្ជមាន ឬអាស្រ័យលើអ្នកកីឡា និងប្រតិភូកីឡាចាប់អារម្មណ៍បែបណាពីកម្ពុជា”។

តាមការព្យាករណ៍របស់ ក្រសួងទេសចរណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៤លាននាក់ នៅឆ្នាំ២០២៣នេះ ដោយសារកម្ពុជា បានរៀបចំកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងព្រត្តិការណ៍មួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here