[:km]គ្រួសារCentury21 ចាប់ផ្តើមពង្រីកសក្តានុពលជាមួយនឹងយុទ្ឋសាស្រ្តពង្រីកទីផ្សារ[:]

0

[:km]​ដោយគង់ សូរិយា
ភ្នំពេញ៖​ ក្រុមហ៊ុនដែលជាសមាជិកនៃCentury21 Family បានចាប់ផ្តើមឈានមួយជំហ៊ានទៀត តាមរយៈការពង្រីកការិយាល័យរបស់ខ្លួន ទៅកាន់តំបន់មានសក្តានុពលថ្មីៗ ខណៈវិស័យនេះកំពុងតែរីកចម្រើន និងកសាងភាពទុកចិត្តលើទីផ្សារបន្ថែមទៀត។


យោងតាមសេចក្តីប្រកាសព៌តមានរបស់Century21 Cambodiaបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនមានដែលអាចអោយអតិថិជនទុកចិត្ត ប្រព័ន្ធsystemរបស់Franchise Century21 Cambodia ដែលផ្តល់នូវភាពស្តង់ដារក្នុងការធ្វើការងារ បុគ្គលិកក្រុមការងា​រទទួលបានការបង្វឹកពី Franchise Century 21 Cambodia ជាប្រចាំ បព្ហាដែលអតិថិជនជួបប្រទះ គីជាភារកិច្ចរបស់ក្រុមហ៊ុនយើងខ្ញុំ សិក្សានិងផ្តល់ពតមានពិតប្រាកដច្បាស់លាស់ដល់អតិថិជន, ក្រុមហ៊ុនមានភាពស្មោះត្រង់ចំពោះអតិថិជន, ការផ្តល់សេវាកម្មរហ័សច្បាស់លាស់​និងមានភាពជឿជាក់ដល់អតិថិជន ។

បន្ទាប់ពីដំណើរការយ៉ាងល្អប្រសើរ ការិយាល័យគោលនៅក្រុងព្រះសីហនុ ក្រុមហ៊ុ​នសំរេចបង្កើតសាខាបន្ថែមនៅទីក្រុងភ្នំពេញ ដោយជ្រើសរើសទីតាំងតំបន់ផ្លូវជាតិលេខ១​ និង​ផ្លូវជាតិ២១បេ។ សក្តានុពល​របស់ទីតាំងខាងលើ មានទន្លេអមសងខាងអំណោយផលការរស់នៅ ដែលមានផាសុខភាព និងសុខភាពល្អដែលជាចំនុចល្អសំរាប់ការបង្កើតបុរី, ផ្លូវអន្តរជាតិ និងកំពង់ផែអន្តរជាតិឆ្ពោះទៅប្រទេស វៀតណាម​និងប្រទេសចិនដែលអំណោយផលដល់ផ្នែកតំបន់សេដ្ឋកិច្ច​ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលល្អប្រសើរដល់ការជញ្ជូន និងពាណិជ្ជកម្ម។


ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaលោកគុយ វ៉ាតបានមានប្រសាសន៍ថា ភាពខ្លាំងនៃសមាជិកមហាគ្រួសារ Century 21 Cambodia ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។

លោកស្រី Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia ចូលរួមការអបអរសាទរ ក្នុងការពង្រីកសក្តានុពលនៃសមាជិកមហាគ្រួសារ នៃក្រុមហ៊ុន Century21 Imperial Realty, Century21 Advanced Property, Century21 Mekong, Century21 Lay Min Realty ដែលមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងទៅលើទីផ្សាររយៈពេលជិត ៥ឆ្នាំនេះ ធ្វើអោយមានការពង្រីកសក្តានុពលដែលមានការបំរើសេវាកម្មល្អដែលមានការទទួលស្គាល់ការទំនុកចិត្តក្នុងទីផ្សារ។

ក្រុមហ៊ុនCentury21 គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតនៅលើពិភពលោ​កដែលប្រតិបត្តិការក្នុង៧៥ ប្រទេសដោយមានការិយាល័យលើសពី៨០០០ ការិយា​ល័យ និងជាង១លាននាក់នៃអ្នកជំនាញ ផ្នែកអចលនទ្រព្យនៅទូទាំងពិភពលោក។ ក្រុមហ៊ុនអចលនទ្រព្យCentury 21 Mekong គឺជាក្រុមហ៊ុនដែលបានទិញនាមករណ៏ពី Century21 ដំបូងគេ និង​មានវ័យចំណាស់ជាងគេ បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Century 21 ដទៃផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជាយើង។

ក្រុមហ៊ុន Century 21 Mekong បានបើកដំណើរការតាំងពី ខែកក្កដា ឆ្នាំ២០១៤ មកម្លេះ ដែលពេលនោះ ក្រុមហ៊ុនមានបុគ្គលិកផ្នែកលក់ និង ផ្នែកប្រមូលទិន្នន័យត្រឹមតែ៨នាក់តែប៉ុណ្ណោះ។

ប៉ុន្តែដោយមើលឃើញពីសក្តានុពល នៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យពី ១ឆ្នាំទៅ១ឆ្នាំ រួមទាំងការជឿទុកចិត្តលើការ ប្រើប្រាស់សេវាកម្មរបស់យើងពីបណ្តារអតិថិជននាពេលកន្លងមក ក្រុមហ៊ុនCentury 21 Mekong ក៏បានសម្រេចចិត្តធ្វើការពង្រីកខ្លួន និងជ្រើសរើសបុគ្គលិកដែលមានចិត្ត និងបេះដូងជាអ្នកលក់ និងស្មោះត្រង់ពិតប្រាកដបន្ថែមរហូតដល់ចំនួន៤៥នាក់បន្ថែមទៀត ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និង បង្កើនទំនុកចិត្ត ក្នុងការផ្តល់សេវាកម្មទិញ លក់ ឬ ជួលអចលនទ្រព្យរហ័ស ជូនដល់អតិថិជនផងដែរ ។


សេចក្តីប្រកាសព៌តមានដដែលបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក៏មានអតិថិជនជាច្រើនបាននិយាយ និងណែនាំតៗគ្នាថា៖ “បើត្រូវការរកទិញផ្ទះបានតម្លៃសមរម្យ ឬ លក់ផ្ទះចេញបានលឿនហើយ ងាយស្រូល មិនបាច់រវល់ច្រើននោះ ទាក់ទងអោយភ្នាក់ងារអចលនទ្រព្យ Century 21 Mekong ធ្វើការអោយទៅ” ។

ភាពស្មោះត្រង់ការធ្វើការដោយមានទំនួលខុសត្រូវខ្ពស់ និងការផ្តល់ព័តមានអំពីរអចលនទ្រព្យច្បាស់លាស់ និងពិតប្រាកដ គឺជាចំណុចចាប់ផ្តើមនៃភាពជោគជ័យលើការកសាងទំនុកចិត្ត ។ ភាពរួសរាយរាក់ទាក់ សេវាកម្មរហ័ស ទិញបានឆាប់ លក់បានលឿន គឺជាលទ្ធផលយូរអង្វែងរបស់យើង៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here