[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ: ក្រុមហ៊ុនជាសមាជិកនៃគ្រួសារCentury21 គឺក្រុមហ៊ុនCentury21 Imperial Realty, Century21 Advanced Property, Century21 Mekong, Century21 Lay Min Realtyបានចាប់ផ្តើមពង្រីកសាខារបស់ខ្លួន ដើម្បីចាប់យកឳកាសពីទីផ្សារដែលកំពុងមានការរីកចម្រើននេះ។
Century 21 គឺជាក្រុមហ៊ុនអចលនទ្រព្យដែលធំជាងគេបំផុតនៅលើពិភពលោកដែលប្រតិបត្តិការ ក្នុង 80 ប្រទេសដោយមានការិយាល័យលើសពី ៨០០០ ការិយាល័យ និងជាង ១លាននាក់នៃភ្នាក់ងារជំនាញ ផ្នែក អចលនទ្រព្យនៅទូទាំងពិភពលោក។ ដោយបច្ចុប្បន្ន Century21 Cambodia បានផ្តល់សិទ្ធិអាជីវកម្មម៉ាកយីហោ Century21 ដោយហៅថា Franchisee ដល់ដៃគូរអាជីវកម្មរបស់ខ្លួន មានចំនួន២1ការិយាល័យ ដោយមាន២០ការិយាល័យនៅក្នុងទីក្រុងភ្នំពេញ និង១ការិយាល័យនៅទីក្រុងព្រះសីហនុ ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia លោកគុយវ៉ាត បានមានប្រសាសន៍ថា ភាពខ្លាំងនៃសមាជិកមហាគ្រួសារ Century 21 Cambodia ដោយសារពួកគេមានឳកាសទៅសិក្សានៅក្រៅប្រទេស ព្រោះការសិក្សានៅក្រៅប្រទេសពិតជាបានជួយពួកគាត់ច្រើន ដូចពាក្យស្លោកលើកឡើងថា បានលឺ១០០០ដង មិនស្មើនឹងបានអនុវត្តន៍ម្តង។
1/ក្រុមហ៊ុន Century21 Imperial Realty
ដោយសារសម្លឹងឃើញថារយៈពេលចុងក្រោយនេះសេដ្ឋកិច្ច ប្រទេសកម្ពុជាមានការរីកលូតលាស់ទៅលើគ្រប់វិស័យ ធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាកូនខ្លាសេដ្ឋកិច្ច នៃតំបន់អាស៊ី ជាពិសេសគឺសក្ដានុពលនៃការរីកចម្រើនលើវិស័យសំណង់ និងអចលនទ្រព្យនេះតែ ម្តង។ ទន្ទឹងនឹងការរីកចម្រើននេះ តម្រូវការទីផ្សារក៏កាន់តែកើនឡើង ជាលំដាប់បានផ្តល់ឱកាសជាច្រើន ដល់វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូចនេះហើយ ក្រុមហ៊ុន Century 21 Imperial Realty បានធ្វើការពង្រីកបន្ថែមទីតាំងសាខាក្រុមហ៊ុនរបស់ខ្លួនដើម្បីទទួលនូវកលានុវត្តន៍ភាពថ្មីមួយ។
2/ ក្រុមហ៊ុន Century21 Advanced Property
មានកត្តាជាច្រើនដែលជំរុញឲ្យក្រុមហ៊ុន Century 21 Advanced Property បានសម្រេចចិត្តពង្រីកសាខារបស់ខ្លួនក្នុងឆ្នាំនេះ មានដូចជាកត្តាទីមួយគឺកត្តាសេដ្ឋកិច្ច: ប្រទេសកម្ពុជាកំពុងតែមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងខ្លាំង ដូចដែលយើងទាំងអស់គ្នាឃើញពី GDP របស់ប្រទេសកម្ពុជារក្សាបានកំរិត៧% ថេរជារៀងរាល់ឆ្នាំ។
មានវិនិយោគទុនបរទេសជាច្រើនកំពុងសម្រុកមកវិនិយោគនៅកម្ពុជា។ ជាពិសេសទៀតវិស័យសំណង់ និង អចលនទ្រព្យបន្តអភិវឌ្ឍន៍ច្រើនជាងមុន។ កត្តាទីពីរ គឺវិស័យអចលនទ្រព្យនៅកម្ពុជាជាវិស័យមួយថ្មីទើបតែមានការលូតលាស់ខ្លាំងមួយរយ:ពេលចុងក្រោយនេះ។
ភ្នាក់ងារអចលនវត្ថុនៅកម្ពុជាយើងនូវមានចំនួនតិចតួច និងនៅមានកំរិតនៅឡើយ។
ជាងនេះទៅទៀត យើងចង់បង្កើនគុណភាពសេវាកម្មអចលនវត្ថុ នៅលើទីផ្សារឲ្យកាន់តែមានគុណភាពល្អ និងទំនុកចិត្តខ្ពស់ជាងមុន។
កត្តាទីបី ក្រុមហ៊ុន Century 21 Cambodia មានប្រភពមកពីសហរដ្ឋអាមេរិក និងមានការិយាល័យរបស់ខ្លួនជិតមួយរយប្រទសនៅលើពិភពលោក ។ រាល់ភ្នាក់ងារទាំងអស់របស់ខ្លួន សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវតាមវិជ្ជាជីវ:អចលនវត្ថុ មានក្រមសីលធម៌ សច្ចភាពក្នុងការងាររបស់ខ្លួន និងមានបទពិសោធន៍គ្រប់គ្រាន់។
3/ ក្រុមហ៊ុន Century21 Mekong
ដោយមើលឃើញពីសក្តានុពល នៃភាពរីកចម្រើនលើវិស័យអចលនទ្រព្យពី១ឆ្នាំ ទៅ ១ឆ្នាំ រួមទាំងការជឿទុកចិត្តលើការ ប្រើប្រាស់សេវាកម្មរបស់យើងពីបណ្តារអតិថិជននាពេលកន្លងមក ក្រុមហ៊ុន Century 21 Mekong ក៏បានសម្រេចចិត្ត ធ្វើការពង្រីកខ្លួន ក្នុងគោលបំណងបន្ថែមភាពងាយស្រួល និង បង្កើនទំនុកចិត្ត ក្នុងការផ្តល់សេវាកម្មទិញ លក់ឬជួលអចលនទ្រព្យរហ័ស ជូនដល់អតិថិជនផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានអតិថិជនជាច្រើនបាននិយាយ និងណែនាំតៗគ្នាថា៖ “បើត្រូវការរកទិញផ្ទះបានតម្លៃសមរម្យ ឬ លក់ផ្ទះចេញបានលឿនហើយ ងាយស្រូល មិនបាច់រវល់ច្រើននោះ ទាក់ទងអោយភ្នាក់ងារអចលនទ្រព្យCentury21ធ្វើការអោយទៅ”។
4/ក្រុមហ៊ុន Century21 Lay Min Realty
បន្ទាប់ពីដំណើរការយ៉ាងល្អប្រសើរ ការិយាល័យគោលនៅក្រុងព្រះសីហនុ ក្រុមហ៊ុន Century21 Lay Min Realty បានសំរេចបង្កើតសាខាបន្ថែមនៅទីក្រុងភ្នំពេញ ។ ការពង្រីកបន្ថែមសាខារបស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីឆ្លើយតបតម្រូវ និងផ្តល់សេវាកម្មកាន់តែខិតជិតជូនដល់អតិថិជន ជាមួយគ្នានេះដែរក៏បានរួមចំណែក បង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន ឲ្យមានឪកាសក្នុងការរួមចំណែកអភិវឌ្ឍនសេដ្ឋកិច្ចសង្គមឲ្យកាន់តែរីកចម្រើន។
លោកស្រី Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia ចូលរួមការអបអរសាទរ ក្នុងការពង្រីកសក្តានុពលនៃសមាជិក មហាគ្រួសារCentury21ដែលមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងទៅលើទីផ្សាររយៈពេលជិត៥ឆ្នាំនេះធ្វើអោយមានការពង្រីកសក្តានុពល ដែលមានការបំរើសេវាកម្មល្អ និងទទួលបានការទទួលស្គាល់ ព្រមទាំងទំនុកចិត្តក្នុងទីផ្សារ៕[:]