[:km]ដោយវុត្ថា
ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យអាជ្ញាធរជាប់ខេត្តជាប់សមុទ្រការពារ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ជាថ្មីម្តងទៀត! លោក ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានស្នើអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ដែលជាខេត្តជាប់មាត់សមុទ្រ ការពារ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
នៅក្នុងលិខិតមួយច្បាប់ចុះហត្ថលេខា ដោយលោក ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៥ កន្លងមកនេះ ផ្ញើរជូនអភិបាលខេត្តជាប់មាត់សមុទ្រទាំង៤ ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ នេះ បានសរសេរថា “ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលបាខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ជ្រាបថា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព គ្រប់គ្រង ការពារ និងអភិរក្ស បឹង ស្ទឹង ព្រែក អូរ និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើ ឯកឧត្តម លោកជំទាវ ទប់ស្កាត់ ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឺកដែលតភ្ជាប់ទៅសមុទ្រស្របតាមសារាចរណ៍ណែនាំលេខ ០១ សរណន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងប្លង់សូរិយោដីដែលបានកំណត់ជាធរមាន។
ជារឿយៗ ត្រូវបានគេដឹងថា ដីនៅខេត្តជាប់មាត់សមុទ្រ ទាំង ខេត្តទាំង ៤នេះ មានការចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ពីសំណាក់អ្នកវិនិយោគឯកជន និងប្រជាពលរដ្ឋដោយខុសច្បាប់ ដែលដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕[:]