វិបត្តិរដ្ឋាភិបាលថៃកាន់តែធ្ងន់ធ្ងរ ខណៈបំណុលគ្រួសារពលរដ្ឋឈានដល់ជិត៩០ភាគរយនៃ GDP

0

ដោយៈ សុខុម

បាងកក: បំណុលគ្រួសារ (Household Debt) របស់ពលរដ្ឋថៃ បានក្លាយជាក្ដីបារម្ភ ដ៏ធំជាយូរមកហើយសម្រាប់រដ្ឋាភិបាលថៃ ដែលធ្វើឱ្យការចំណាយ របស់អ្នកប្រើប្រាស់ធ្លាក់ចុះ និងររាំងដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនា។

ទិន្នន័យដែលផ្ដល់ដោយក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងការអភិ​វឌ្ឍន៍សង្គមបង្ហាញថា បំណុលគ្រួសាររបស់ពលរដ្ឋ ក្នុងប្រទេសថៃ បានឈានរហូត ដល់ជាង៤៣៤ពាន់លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៤ ចុងឆ្នាំ២០២២ ដោយកើនឡើង៣,៥%។បំណុលគ្រួសារនេះ បានគ្របដណ្ដប់រហូតដល់ទៅ៨៦,៩% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសថៃទៅហើយ។ក្រុមប្រឹក្សាដដែលគូសបញ្ជាក់ថា ការកើនឡើងនូវបំណុលគ្រួសារនេះភាគច្រើន បណ្ដាលមកពីការទិញអចលនទ្រព្យ និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (Personal Loan)។

គិតត្រឹមដំណាច់២០២១ បំណុលគ្រួសារសរុបបានឈានដល់៤២០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៩០,២%នៃ GDP របស់ប្រទេសនេះ។

អនុបាតបំណុលធៀបនឹង GDP (Debt-to-GDP Ratio) របស់ប្រទេសថៃសម្រាប់ឆ្នាំ២០២២ នៅតែខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភក្នុងអត្រា៨៦,៩%៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here