[:km]រដ្ឋាភិបាលនឹងបន្តជំរុញការកាត់បន្ថយតម្លៃដឹកជញ្ជូនដើម្បីជំរុញសេដ្ឋកិច្ច[:]

0

[:km]

ដោយស៊ីវ ម៉េង

ភ្នំពេញ : រដ្ឋាភិបាលនឹងបន្តកែទម្រង់លើវិស័យសំខាន់ៗជាច្រើនទៀត ពិសេសកាត់​បន្ថយតម្លៃនៃការដឹកជញ្ជូន និងកាត់បន្ថយការិយាធិបតេយ្យនានា ដើម្បីជំរុញលើកកំពស់ធុរកិច្ច ក្នុងន័យបង្កើនសេដ្ឋកិច្ចកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រ​សាសន៍ឲ្យដឹងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី៣០ មករាកន្លងមកថា រាជរដ្ឋាភិបាលនឹងមានវិធានការធំៗមួយចំនួនទៀត ក្នុងនោះក្រសួងសាធារណការ  និងដឹកជញ្ជូន ត្រូវរៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយកំពង់ផែ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាវាចរសមុទ្រធំៗ នឹងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពបញ្ចុះថ្លៃសេវាការដឹកតាមកុងទីន័រ និងការនាំចេញនាំចូល

លោកបន្តថា រដ្ឋាភិបាលនឹងពិចារណាកាត់បន្ថយថ្លៃសេវា និងការបង្កើនប្រសិទ្ធភាពរបស់កំពង់ផែរធំៗ ការធ្វើវិសោធនកម្មច្បាប់ស្តីពី ការវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ការពិនិត្យ និងសិក្សាលទ្ធភាពច្របាច់បញ្ចូលគ្នានូវដំណើរការ និងសម្រួ​លការចុះបញ្ជីអាជីវកម្ម នៅតាមស្ថាប័ពាក់ព័ន្ធ ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលា សម្រាប់ការចុះត្រួតពិនិត្យនៅតាមរោងចក្រ ការធ្វើការសិក្សាអំពីអត្រាភាគទានផ្នែករបបសោធន ការបន្តសិក្សាលទ្ធភាពការបញ្ចុះថ្លៃអគ្គិសនីបន្ថែមទៀត

នៅថ្ងៃដដែលនេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោស៊ុន ចាន់ថុលក៏បានជួបជាមួយថ្នាក់ដឹកនាំកំពង់ផែ និងក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូន ដើម្បី​សុំសមានចិត្ត ជួយបញ្ចុះតម្លៃលើការដឹកជញ្ជូនផងដែរ

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣១ មករានេះថា កាលពីថ្ងៃម្សិលម៉ិញឯក​ឧ​ត្តមទេសរដ្ឋមន្រ្តីពិតជាបានជួបជាមួយថ្នាក់ដឹកនាំកំពង់ផែ និងក្រុមហ៊ុនកប៉ាល់ ហើយជា​លទ្ឋផល ពួកគេសន្យាបញ្ចុះតម្លៃជូនកម្ពុជា ប៉ុន្តែការបញ្ចុះតម្លៃក្នុងកម្រិតណា លោកមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “ខាងក្រុមហ៊ុនដឹកជញ្ជូន ពិបាកក្នុងការបញ្ចុះតម្លៃ ដោយសារទំហំនៃ​ការដឹកជញ្ជូនរបស់យើង ប៉ុន្តែពួកគេសន្យាសិក្សានិងដាក់ឯកសារជូនក្រសួង មុនពេលបញ្ជូនទៅសម្តេចតេជោនាយករដ្ឋមន្រ្តី”។លោកបន្តថា “លើសពីនេះ ក្រសួងនឹងសហការ​ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំសវនកម្មកំពង់ផែ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការរបស់ផែមានប្រសិទ្ឋភាពខ្ពស់”៕

[:]

LEAVE A REPLY

Please enter your comment!
Please enter your name here