[:km]សម្តេចតេជោចេញអនុក្រិតបញ្ចប់តួនាទីកាំកុងត្រូលនៅតាមមាត់ច្រកនានា[:]

0

[:km]ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ អនុក្រិតជាផ្លូវការដើម្បីបញ្ចប់តួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមប ណ្តា​មាត់ច្រកព្រំដែន និងតាមដែនកំណត់នានា។

រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលស្ថាប័ន មានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា។

យោងតាមអនុក្រឹតលេខ​២៧ អនក្រ.បក​ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកាលពីថ្ងៃទ២៨ ខែមករា​ឆ្នាំ២០១៩ កន្លងមកនេះបានបញ្ជាក់ថា “ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចពិនិត្យទំនិញនាំចូល-នាំចេញ របស់អគ្គនាយករដ្ឋកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វាទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។

សម្តេចបន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យទំនិញនំាចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វាទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងៗទៀត។


យោងតាមអនុក្រិតដដែលបានឲ្យដឹងថា ក្នុងករណីចាំបាច់ត្រូវការជំនាញឯកទេសជាក់លក្ខក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រប់គ្រងហានីភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា អាចស្នើរសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួពិនិត្យទំនិញនាំចេញ-នាំចូលស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន៕


[:]

LEAVE A REPLY

Please enter your comment!
Please enter your name here