ដោយៈ គង់ សូរិយា
តាកែវៈ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានចាប់ផ្តើមសាងសង់ផ្ទះលំហែរ ក្នុងគំរោងឋានសួគ៌លំហែរហើយ។
គំរោងនេះ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាទីតាំងបណ្តុំដោយរមណីយដ្ឋានធម្មជាតិជាច្រើន។
លោកណុប ម៉ានុតប្រធានផ្នែកទីផ្សារ នៃគំរោងឋានសួគ៌លំហែរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ កក្កដាថា ក្រុមហ៊ុនYoungsia Real estateបាននិងកំពុងអភិវឌ្ឍន៍ផ្ទះលំហែរចំនួន២០ មុនពេលបើកឲ្យសាធារណៈជនជាតិ អន្តរជាតិចូលទស្សនាកំសាន្តនៅក្នុងតំបន់នេះ។
លោកបន្តថា យើងចំណាយពេលសាងសង់ត្រឹម៣ខែប៉ុណ្ណោះ ធ្វើយ៉ាងណាឲ្យលឿន ទាន់ពេលវេលា សម្រាប់សាធារណៈជនបានមកទស្សនានិងកំសាន្ត”។
ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងសាងសង់គំរោងនេះ ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍថ្មី ដោយគំរោងនេះនឹងេរៀបចំឡើង បែបជារមណីយដ្ឋានលំហែរកាយមួយ។ គំរោងនេះនឹងមានការដាំផ្កាលឿនរាជ២០០០ដើម រៀបចំសួនទឹកកំសាន្ត កន្លែងស្ទូចត្រី សួនច្បារ និងសេវាកម្មកំសាន្តជាច្រើនទៀត៕