តោះក្រឡេកមកស្គាល់អំពីស្ពានដែលវែងជាងគេបំផុតចំនួន៥នៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាពេលបច្ចុប្បន្ន វាក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍មួយដើម្បីដឹងអំពីប្រវែង និងកម្ពស់របស់ស្ពាននៅលើពិភពលោក។

ដូច្នេះ តើអ្នកចង់ដឹងទេថាតើ ស្ពានណាខ្លះ ដែលមានប្រវែងវែងជាងគេបំផុតលើពិភពលោក?។

ខាងក្រោមនេះគឺជាឈ្មោះស្ពាន ដែលមានប្រវែងវែងជាងគេបំផុតចំនួន៥ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ។

ទី១). ស្ពាន Danyang-Kunshan Grand Bridge
ស្ពាន Danyang-Kunshan Grand Bridge គឺជាស្ពានដែលវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់១៦៤,៨គីឡូម៉ែត្រ ស្ថិតនៅលើផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghai ។ ការសាងសង់ស្ពាននេះ ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១០ ហើយត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១១។ ការសាងសង់ស្ពានចំណាយរយៈពេលប្រហែល៤ឆ្នាំ និងចំណាយថវិកាអស់៨,៥ពាន់លានដុល្លារ។

ទី២). ស្ពាន Changhua-Kaohsiung Viaduct
ស្ពាន Changhua-Kaohsiung Viaduct ត្រូវបានសាងសង់បញ្ចប់ក្នុងឆ្នាំ២០០៤។ ស្ពាននេះ មានប្រវែង១៥៧,៣១គីឡូម៉ែត្រ ហើយវា​ជា​ស្ពាន​វែង​បំផុត​ទី​ពីរ ​នៅក្នុង​ពិភពលោក ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងប្រទេស​ចិន។

ទី៣). ស្ពាន Tianjin Grand Bridge
ស្ពាន Tianjin Grand គឺជាស្ពានមួយក្នុងចំណោមស្ពាន ដែលវែងជាងគេលើពិភពលោក។ ស្ពាននេះមានប្រវែងសរុបប្រហែល១១៣,៧គីឡូម៉ែត្រ។  វាជាស្ពានផ្លូវរថភ្លើងឆ្លងកាត់ រវាងទីក្រុង Langfang និងទីក្រុង Qingxian នៅខេត្ត Hebei ដែលជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghai ។ កាលពីឆ្នាំ២០១១ កំណត់ត្រាពិភពលោក Guinness បានកត់ត្រា Tianjin Grand ជាស្ពានដែលវែងជាងគេបំផុតទី២ នៅលើពិភពលោក។

ទី៤). ស្ពានCangde Grand Bridge
Cangde Grand Bridge គឺជាស្ពានដែលវែងជាងគេទីបួន នៅលើពិភពលោកក្នុងឆ្នាំ 2023។ ស្ពាននេះត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១០ និងជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghaiផងដែរ។ ស្ពាននេះត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងការរញ្ជួយដី។ ស្ពាន Cangde Super-Large មានប្រវែងសរុប១០៥,៨គីឡូម៉ែត្រ និងមានសសរសរុបចំនួន៣.០៩២ដើម។

ទី៥). ស្ពាន Weinan Weihe Grand Bridge
ស្ពានដែលវែងជាងគេបំផុតទី៥ របស់ពិភពលោកគឺស្ពាន Weinan Weihe Grand Bridge។ស្ពាននេះក៏ស្ថិតនៅក្នុងប្រទេសចិនផងដែរ និងមានប្រវែង៧៩,៧៣គីឡូម៉ែត្រ។ ស្ពាននេះគឺជាផ្នែកមួយ នៃផ្លូវរថភ្លើងល្បឿនលឿន Zhengzhou-Xi’an ដែលតភ្ជាប់ទីក្រុង Zhengzhou និងទីក្រុង Xi’an ក្នុងប្រទេសចិន។
លើសពីនេះទៀត ស្ពាន Weinan Weihe Grand នេះត្រូវបានសាងសង់បញ្ចប់រួចរាល់ក្នុងឆ្នាំ២០០៨ ប៉ុន្តែផ្លូវរថភ្លើងមិនទាន់បានបើកដំណើរការភ្លាមៗ នៅពេលនោះទេ ប៉ុន្តែវាបានបើកដំណើរការនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១០៕

LEAVE A REPLY

Please enter your comment!
Please enter your name here