CBRE: វិស័យអចលនទ្រព្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរក្សាបានកំណើន និងសន្ទុះខ្លាំងនៅក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល CBRE បានឱ្យដឹងថា ភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច បានជំរុញឱ្យមានកំណើននៃកម្រិតកាន់កាប់ និងការជួលអចលនទ្រព្យបែបពាណិជ្ជកម្ម នៅក្នុងបណ្តាទីក្រុងធំៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងត្រីមាសទី២។

ការិយាល័យនៅក្នុងរដ្ឋធានី Riyadh មានអត្រានៃការកាន់កាប់ជិត១០០ភាគរយនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយការិយាល័យកម្រិត A និងកម្រិត B បានបង្ហាញពីការកើនឡើងនៃអត្រាជួលជាមធ្យមក្នុងរង្វង់១២,២ភាគរយ និង១៤,៤ភាគរយរៀងៗគ្នា បើធៀបនឹងឆ្នាំ។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានកត់សម្គាល់ថា ការជួលការិយាល័យកម្រិត A នៅទីក្រុង Jeddah បានហក់ឡើង២០,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែកការជួលការិយាល័យកម្រិត B បានកើនឡើង១ភាគរយក្នុងអំឡុងពេលដូចគ្នានេះ។

លោក Taimur Khan ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE សម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានមានប្រសាសន៍ថា “នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានបន្តមើលឃើញពីសន្ទុះវិជ្ជមានរបស់ខ្លួនជាបន្តទៀត”។

លោកបានបន្ថែមថា “ផ្នែកក្នុងទីផ្សារនានា ដូចជាវិស័យបដិសណ្ឋារកិច្ច ឧស្សាហកម្ម និងវិស័យការិយាល័យរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានកត់ត្រានូវអត្រាកំណើនដ៏រឹងមាំ បន្ទាប់ពីមានលំហូរនៃតម្រូវការ ឬកង្វះនៃការផ្គត់ផ្គង់ដ៏សមស្រប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here