ចក្ខុវិស័យ​៖​ ​ធនាគារជាតិនៃកម្ពុជា​បន្ត​ពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ ​ដោយ​ចីរភាព​

0

ដោយ​ដែន​ ​ចែងចាំង​

​ភ្នំពេញ​៖​ ​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​ស្ថាប័ន​នេះ​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ ​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ ​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ដើម្បី​គាំទ្រ​និង​ពង្រីក​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិនៃកម្ពុជា​ ​ដែល Propertyarea​.​ ​asia ទទួល​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញថា​ ​ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​គ្រង់​គ្រង​ការ​ផ្គត់ផ្គង់​រូបិយវត្ថុ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សមស្រប​ ​ទៅតាម​ស្ថានភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ ​ការ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ ​ដើម្បី​រួមចំណែក​ស្ថិរភាព​ថ្លៃ​ ​និង​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ ​ការ​បន្ត​លើកកម្ពស់​ការប្រើ​ប្រាស់​ប្រាក់​រៀល​ ​តាម​យន្តការ​ទីផ្សារ​ ​និង​ការ​ជ​ម្រុ​ញ​អភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​ ​និង​ឧបករណ៍​គោលនយោបាយ​ហិរញ្ញវត្ថុ​ ​ដើម្បី​ចូលរួម​លើកកម្ពស់​គោ​លន​យោយ​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា​ ​ទស្សនវិស័យ​អនាគត​របស់​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ឆ្នាំ២០១៩នេះ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​សម្រេច​បាន​ក្នុងរង្វង់៧​%​ ​ជាមួយ​អត្រា​អតិផរណា​ទាប២,៦ភាគរយ​ ​នឹង​មាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ក្នុងរង្វង់៤០៥០រៀល​ ​ក្នុង​មួយ​ដុល្លា​អាមេរិក​។​ ​ចំពោះ​ការ​រំពឹង​ទុក​នេះ​ ​គឺ​ពឹងផ្អែក​ទៅលើ​កត្តា​អំណោយផល​ទាំង​ខាងក្រៅ​ ​និង​ខាងក្នុង​ ​ទៅ​បើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ ​ដែល​អាច​ទាញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថមថយ​យ៉ាងណាក៏ដោយ​។​

​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​បន្ត​សម្រេច​បាន៣,៧ភាគរយ​ដូច​ឆ្នាំ២០១៨​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ការ​វិនិយោគ​ ​ការនាំចេញ​ ​និង​វិស័យ​ទេ​ចរណ៍​កម្ពុជា​ ​នឹង​មានលទ្ធភាព​បម្លាស់ទី​មូលដ្ឋាន​ផលិតកម្ម​ ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ​ប្រសិនបើ​មាន​ភាព​តានតឹង​ ​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​អូស​បន្លាយ​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​មានការ​កើនឡើង​ ​នៃ​សមាមាត្រ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​វិ​ស័យ​ផ្សេង​ៗ​ក្រៅពី​សំណង់​ ​និង​អចលនទ្រព្យ​ ​រួម​ជាមួយ​ការ​កើនឡើង​នៃ​ពិពិធ​កម្ម​ផលិតផល​នាំចេញ​ ​ពិសេស​នៅក្នុង​វិស័យ​កម្មន្តសាល​ជាដើម​។​

​ចំណែក​កត្តា​អំណោយផល​ផ្នែក​ខាងក្នុង​វិញ​ ​កម្ពុជា​នឹង​រក្សា​បាន​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​បន្ត​អ​ភិវ​ ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​ ​ការ​រីកចម្រើន​នៃ​វិស័យ​ធនាគារ​ ​ប្រកបដោយ​ភាពរឹងមាំ​និង​ ​បរិ​យា​ប័ន្​ន​ ​ការ​បន្ត​រីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​ជួយ​សម្រួល​ ​និង​កាត់បន្ថយ​ចំណាយ​ការ​ធ្វើដំណើរ​ ​នឹង​ដឹកជញ្ជូន​ ​ហើយ​ការ​អនុ​ត្ត​ន៍​ការ​ពង្រឹ​ក​ថវិកា​ ​ក្រោម​ក្របខណ្ឌ​តម្លាភាព​នឹង​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​វិនិយោគ​សាធារណៈ​ ​ព្រមទាំង​បន្ត​បាន​ជា​ផ្លៃ​ផ្កា​នៃ​កំណែទម្រង់​ស៊ីជម្រៅ​ ​ដែល​នឹង​ធ្វើឲ្យ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ ​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ ​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ដើម្បី​គាំទ្រ​និង​ពង្រីក​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here