បុរីចាន់ណា លែនផ្តោតលើចំណុចអាទិភាពចំនួនបី ស្របពេលស្ថានភាពនៃការលក់នៅតែល្អប្រសើរ

0

ដោយៈ គង់ សូរិយា

      កណ្តាលៈ អ្នកអភិ​វឌ្ឍន៍បុរី បាននិងកំពុងដាក់ចេញយុទ្ឋសាស្រ្តខុសៗគ្នា អាស្រ័យលើស្ថានភាពទីផ្សារ ទុនវិនិនិយោគ និងទីតាំងភូមិសាស្រ្ត។

លោកថាន់ ​ចាន់ណាអគ្គនាយកបុរីចាន់ណា លែន​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២១ សីហាថា ដំណើរការនៃការអភិ​វឌ្ឍ​និងការលក់បុរីរបស់យើង នៅតែមានភាពល្អប្រសើរ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។

លោកបន្តថា អ្វីដែលយើងផ្តោតគឺ ទី១ មូលដ្ឋានទុនរឹងមាំ និងគុណភាពសំណង់ជាចម្បង ទី២ ជាការអភិវឌ្ឍនៅតំបន់ទីប្រជុំជន មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឲ្យអ្នកទិញលំនៅដ្ឋានក្នុងបុរី    រ​បស់យើងអាចរកស៊ី ឬប្រកបអាជីវកម្មបាន ទី៣ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនបង់ត្រឹម២០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានបន្តពីធនាគារជាដៃគូរបស់យើងបាន។

បុរីចាន់ណា លែនអភិវឌ្ឍន៍ឡើងនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សា​ច់កណ្តាល ខេត្តកណ្តាល ជាតំបន់ដែលកំពុងមានការអភិវឌ្ឍលឿន ស្របពេលផ្លូវជាតិលេខ៨បាន និងកំពុងពង្រីកជាបួនគន្លងនៅតំបន់នោះ។

លោកថាន់ ចាន់ណាបានបន្តថា បុរីចាន់ណាលែន ផ្តោតលើអតិថិជនមានជីវភាពមធ្យមចុះ ដែលពួកគាត់ភាគច្រើនមិនសូវរងផលប៉ះពាល់ពីវិបត្តិប៉ុន្មានឡើយ ហើយប្រជាជនស្រទាប់នេះ តំណាងឲ្យប្រមាណ៧០ភាគរយ នៃប្រជាជនទូទាំងប្រទេស។

បុរីចាន់ណាលែន មានតម្លៃត្រឹមជាង៤០,០០០ ទៅជាង៥០,០០០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ហើយអ្វីកាន់តែពិសេសគឺបន្ទា​ប់ពីអតិថិជនបង់ប្រាក់ត្រឹម២០ភាគរយ ពួកគាត់នឹងទទួលបានប្លង់រឹង ដែលអាចយកទៅប្រើប្រាស់ សម្រាប់ខ្ចីឥណទានពីធនាគារនានាបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here