ដោយៈ គង់ ហ្វីអូណា
កោះកុងៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ចង់អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ បានលុះត្រាទាមទារឱ្យអភិក្រម៤P ទើបប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ កម្រិតពិភពលោកប្រកបដោយបដិសណ្ឋារកិច្ចល្អ ជាទីកន្លែងសម្រាប់ការរស់នៅ និងទស្សនាយ៉ាងល្អប្រសើរ។
លោកសុខ សុគុណអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ ទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២៤-២០២៨។តើអ្វីជា៤P ពាក្យ4P សំដៅដល់ពាក្យដែលមានអត្ថន័យដូចជា Public, People, Private and Partner “រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍”។លោកអនុរដ្ឋលេខាធិការ ក៏បានបន្ថែមចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រ បង្កើន៥” (BUILD 5, Branding Management,Unique Selling Point, Inbound Design Quality Travel, Leverage and Diversification and Develop Competitive Sites and Resources) S «Hajm» (3Ds, Design Institution Structure, Digitalization Transformation and Development of Human Resources) j ទើបកម្ពុជាប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ កម្រិតពិភពលោកប្រកបដោយ បដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅ ជាទីកន្លែងដែលមានលក្ខខណ្ឌប្រសើរបំផុតសម្រាប់ការរស់នៅ និងទស្សនា។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បន្តលើកឡើងរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ថា ការរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ២០២៤- ២០២៨ ដ៏មានសារៈសំខាន់ នៅលើទឹកដីដែលពោរពេញ ដោយភាពអាទិ៍កំបាំង ជាសក្តានុពលមិនចេះរីងស្ងួត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តកោះកុង។លោកសុខ សុគុណបានបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងគោលដៅជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញទេសចរ និងការវិនិយោគ។
ជាមួយគ្នានេះ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដោយចង់ប្រែក្លាយខេត្តកោះកុង ឱ្យមានការអភិវឌ្ឍន៍វិស័យទេសចរណ៍កាន់ខ្លាំងមិនថា តែទេសចរណ៍បែបអេកូធម្មជាតិ។លោកបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកោះកុងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រុងជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើនដែលកត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍ វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែង ជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិក ក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី៕