ការសិក្សាថ្មី! ដីធ្លីនៅតំបន់ជាយក្រុងនឹងកើនឡើងខ្លាំងនៅឆ្នាំនេះ

0

ដោយ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការសិក្សា​ថ្មី​មួយ​ ​ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន CBRE​ ​Cambodia បាន​រក​ឃើញថា​ ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំនេះ​ ​ហើយ​បញ្ហា​នៃ​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (​EBA​)​ នឹង​មិន​ជះ​ឥទ្ឋិ​ពល​ជាដុំកំភួន​ដល់​វិស័យ​នេះនោះ​ទេ​។​

អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​ ​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភៈ​កន្លងមក​ថា​ ​តម្លៃ​ដី​នៅ​ជាយក្រុង​ជាផ្នែក​មួយ​ ​ក្នុងចំណោម​ផ្នែក​សំ​ខាន់​ៗ​ចំនួន៣​ ​នៃ​វិស័យ​អចលនទ្រព្យ​ ​ដែល​នឹង​មាន​ភាពល្អ​ប្រសើរ​នៅ​ឆ្នាំនេះ​។​

​អ្នកនាង​បន្ត​ថា​ ​តម្លៃ​ដី​នៅ​ជាយក្រុង​កើនឡើង​ ​ដោយសារ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​ការពង្រីក​ទីក្រុង​ ​និង​អ្នក​វិនិយោគ​បាន​ងាក​ទៅ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​កាន់តែ​ច្រើន​ ​ព្រោះ​តម្ល​ដី​នៅក្នុង​ទីក្រុង​កើនឡើង​ខ្ពស់​ ​ដែល​ធ្វើឲ្យ​ពួកគាត់​មិន​អាច​វិនិយោគ​សាងសង់​បុរី​ ​ឬ​លំ​នៅ​ដ្ឋានា​នា​បាន​ចំណេញ​។​

អ្នកនាង​បន្ត​ថា​ ​“​កំនើ​នប្រ​ជា​សាស្រ្ត​នៅ​តំបន់​ជាយក្រុង​ ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​ពិតជា​កត្តា​សំខាន់​ដែល​ធ្វើឲ្យ​តំបន់​ជាយក្រុង​ភ្នំពេញ​ ​មានការ​អភិវឌ្ឍ​លឿន​ ​និង​ធ្វើឲ្យ​តម្លៃ​ដី​កើនឡើង​ខ្ពស់​”​។​

​ជាមួយគ្នា​នេះ​ ​លោក ​កាង​ ​សុទ្ឋី​ អគ្គនាយក​នៃ​ក្រុមហ៊ុនC entury21​ ​Land​ ​station​ ​Real​ ​estate បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​តម្លៃ​ដី​នៅ​តំបន់​ជាយក្រុង​ពិតជា​កើនឡើង​ ​ប៉ុន្តែ​តម្លៃ​តំបន់​ខ្លះ​នៅ​មាន​ភាពសមរម្យ​អាច​ទទួលយក​បាន​ ​តែ​តំបន់​ខ្លះ​បាន​កើនឡើង​ខ្ពស់​លើស​ការ​រំពឹង​ទុក​ ​ដែល​មិន​អាច​ទិញ​វិនិយោគ​រក​ផល​ចំណេញ​បាន​ឡើយ​។​លោក​បន្ត​ដោយ​ចង្អុលបង្ហាញ​ថា​ ​តម្ល​ដី​នៅ​ជាយក្រុង​ភ្នំពេញ​ ​នៅ​តំបន់​កំបូល​ ​និង​នៅ​តា​មណ្តោយ​ផ្លូវជាតិ​លេខ៦អា​ ​ជា​តំបន់​ដែល​តម្លៃ​ដី​កើន​ខ្ពស់​ជាងគេ​។​

ជាមួយគ្នា​នេះ​ ​លោក​បណ្ឌិ​ត​គីម​ ​ហ៊ា​ង​អតីតប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ថា​ ​តម្លៃ​ដីធ្លី​ដែល​ដាក់​លក់​ភាគច្រើន​មានតម្លៃ​លើស​ទីផ្សារ​ចន្លោះ​ពី៣០ទៅ៥០ភាគរយ​ ​ដែល​វា​មិនមែន​ជា​តម្លៃពិត​នៅ​លើ​ទីផ្សារ​នោះ​ទេ​ ​ព្រោះ​អ្នកលក់​ចេះតែ​ចង់បាន​តម្លៃ​ខ្ពស់​ ​ខណៈ​ដី​តំបន់​នោះ​មិនទាន់​មានតម្លៃ​ដល់កម្រិត​ពួកគេ​ចង់បាន​នៅឡើយ​។​

​លោក​បន្ត​ថា​ ​“​តម្លៃ​ដី​ពិត​លើ​ទីផ្សារ​មិនមែន​ជា​តម្លៃ​ដាក់​លក់​របស់​អ្នកលក់​ទេ​ ​តែ​ជា​តម្លៃ​ដែល​អ្នកទិញ​អាច​ទិញ​បាន​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here