ដោយៈ តែម សុខុម
សេអ៊ូលៈ ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី០១ ខែវិច្ឆិកា បានទម្លាយឱ្យដឹងពីគម្រោង បោះទុនវិនិយោគ៣២៤,៥លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនជំនាន់ទី៦ 6G។
យោងតាមក្រសួងខាងលើ ផែនការនេះរួមបញ្ចូលទាំងការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធ នឹងទូរគមនាគមន៍ឥតខ្សែ បណ្ដាញស្នូលចល័ត បណ្ដាញមានខ្សែ 6G ប្រព័ន្ធ 6G និងការធ្វើស្តង់ដានីយកម្មលើប្រព័ន្ធ 6G ផងដែរ។ផែនការនេះមានគោលដៅ ផ្ដល់សេវាកម្មផ្សេងៗដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា6G តាមរយៈការអភិវឌ្ឍអ៊ីនធឺណិតល្បឿនលឿន និងប្រព័ន្ធបញ្ជូនទិន្នន័យ តាមខ្សែអុបទិកដែលមានសមត្ថភាពធំ។
ក្រសួងដដែលបញ្ជាក់ថា ខ្លួននឹងប្រឹងប្រែងធ្វើស្តង់ដានីយកម្មលើបច្ចេកវិទ្យា 6G ដែលអភិវឌ្ឍនៅក្នុងស្រុក។ តាមការរំពឹងទុក ការធ្វើស្តង់ដានីយកម្មលើបច្ចេកវិទ្យា 6G នឹងចាប់ផ្ដើមនៅឆ្នាំ២០២៤៕ Korea Times៕