ប្រទេសចិនបានដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដែលតភ្ជាប់ពីទីក្រុងប៉េកាំង មកកាន់ទីក្រុងវៀងច័ន្ទជាផ្លូវការ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី១៣ ខែវិច្ឆិកា  រថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ពីទីក្រុងវៀងច័ន្ទ របស់ប្រទេសឡាវ ទៅកាន់រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការហើយ។

យោងតាមគេហទំព័ររដ្ឋាភិបាល របស់ប្រទេសចិនបានបង្ហាញឱ្យដឹងថា ការធ្វើដំណើរទៅមករវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងប៉េកាំង នឹងត្រូវចំណាយរយៈពេលរហូតដល់១៥ថ្ងៃ ដែលគ្របដណ្តប់ចម្ងា​យធ្វើដំណើរប្រហែល៣.៦៦០គីឡូម៉ែត្រ។

ខ្សែរថភ្លើងនេះ នឹងត្រូវធ្វើដំណើរឆ្លងកាត់ តំបន់ទេសចរណ៍នានា ក្នុងប្រទេសចិន ដូចជា ទីក្រុង Xishuangbanna ក្នុងខេត្ត Yunnan និងទីក្រុងChibi ក្នុងខេត្តHubei ព្រមទាំងឆ្លងកាត់តំបន់ទេសចរណ៍នានា ក្នុងប្រទេសឡាវ ដូចជាទីក្រុង Luang Prabang និងទីក្រុង Vang Vieng ផងដែរ។Train Route Connecting Lao, Chinese Capitals Officially Starts Journeyរថភ្លើងវៀងច័ន្ទន៍ -ប៉េកាំង បានចេញដំណើរជាលើកដំបូងកាលពីថ្ងៃចន្ទដើមសប្តាហ៍ ពីស្ថានីយ៍រថភ្លើងFengtai ក្នុងប្រទេសចិន ហើយវានឹងធ្វើដំណើរបន្ត តាមរយៈបណ្តាញខ្សែរថភ្លើងប៉េកាំង-ក្វាងចូវ និងខ្សែរថភ្លើងសៀងហៃ-គុនមីង។

បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងគុនមីង រថភ្លើងវៀងច័ន្ទន៍-ប៉េកាំង នឹងឆ្លងកាត់ព្រំដែនរវាងប្រទេសទាំង២ ចូលទៅក្នុងបណ្តាញផ្លូវដែកឡាវ-ចិន(LCR) ដែលតភ្ជាប់ពីទីក្រុងគុនមីង ទៅកាន់រដ្ឋធានីវៀងច័ន្ទ។

ភាពជោគជ័យនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ ដែលគ្រោងនឹងដាក់បញ្ចូលបណ្តាញផ្លូវដែកឡាវ-ចិន (LCR)  ទៅក្នុងទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៤របស់ខ្លួន ខណៈគំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថា នឹងអាចបើកឱកាសថ្មីៗ សម្រាប់វិស័យទេសចរណ៍ឆ្លងព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសជិតខាងទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here