តើការចុះបញ្ជីដីធ្លីនៅកម្ពុជាមានប៉ុន្មានប្រភេទ និងមានសារៈ សំខាន់ដូចម្តេច?

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ នៅកម្ពុជាការចុះបញ្ជីដីធ្លី បែងចែកជាទម្រង់ខុសៗគ្នា ដោយមានការបែងចែកជា៣ទម្រង់ តាមនិតិវិធីច្បាប់ជាធរមាន។ ការចុះបញ្ជីដីធ្លីនៅកម្ពុជា មានការបែងចែងជាបីប្រភេទ រួមមាន ទី១ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទី២ ការចុះបញ្ជីបំពេញបន្ថែម និងទី៣ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។
តើគេចុះបញ្ជីដីធ្លីទាំងបីប្រភេទ មានលក្ខណៈដូចម្តេច? ដែលគេហទំព័រPropertyarea.asia សូមលើកយកមកបង្ហាញដូចជា

ទី១. ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ការចុះបញជីរបែបនេះ ជាការចុះបញ្ជីដីធ្លីដែលធ្វើឡើង ដោយឡើងដោយមន្រ្តីសុរិយោដី ធ្វើជាភូមិឃុំសង្កាត់ ដោយជាការចំណាយទាំងស្រុងរបស់រដ្ឋ។
ជាធម្មតាការចុះបញ្ជីនេះ នឹងត្រូវផ្តល់ជាព័ត៌មានទៅដល់ម្ចាស់ដី ដោយធ្វើការពន្យល់ និងភ្ជាប់ជាមួយឯកសារសំខាន់ៗរួមមាន លិខិតកាន់កាប់ដី កិច្ចសន្យាទិញលក់ ឬញឯកសារប្លង់នានា តួយ៉ាងប្លង់ទន់ ឬប្លង់ដែលអាចប្រើប្រាស់ជាការផ្សេងៗ។ ការចុះបញ្ជីនេះលោកអ្នក នឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អលចនវត្ថុL-Mapឬប្លង់រឹង​។

ទី២ ការចុះបញ្ជីបំពេញបន្ថែម
ការចុះបញ្ជីដីធ្លីបែបនេះ ជាទូទៅការចុះបញ្ជីបំពេញបន្ថែម ត្រូវបានធ្វើឡើងដោយម្ចាស់ដីធ្លី ដែលបានខកខានក្នុងការចុះបញ្ជីដីដែល មានលក្ខណជាប្រព័ន្ធ។ ហើយការខកខានមិនបានចុះបញ្ជី ដោយ​សារមានមូលហេតុជាច្រើន រួមមាន ការទទួលដំណឹងយឺត ឬមិនបានទទួល មានជំលោះព្រំដី ឬវិវាទដីធ្លី អំឡុងពេលក្នុងការធ្វើនីតិវិធីកំណត់ព្រំនៃ នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ការស្នើសុំចុះបញ្ជីបំពេញបន្ថែមនេះ ម្ចាស់សំណើត្រូវបង់សេវារដ្ឋបាល ទៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីស្នើសុំចុះបញ្ជីដោយកម្រៃសេវាត្រូវគិតផ្អែកលើទីតាំងដី និងទំហំដី។

ទី៣. ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ
ក្នុងតំបន់ខ្លះ ឬករណីដែលដីធ្លីនោះមិនទាន់ ត្រូវបានកំណត់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ម្ចាស់កម្មសិទ្ធិបានស្នើសុំធ្វើប្លង់ដោយខ្លួនឯង ដោយត្រូវបានគេហៅថា ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ។ រាល់ការប្រតិបត្តិការឯកសារនានា ក៏ដូចជាកម្រៃជើងសារ សេវារដ្ឋបាល ម្ចាស់ដីគឺជាអ្នករ៉ាប់រងចំណាយដោយខ្លួនឯង៕

ចុះហេតុអ្វីយើងត្រូវស្នើចុះបញ្ជីដីធ្លី?
ការចុះបញ្ជីដីធ្លីអាចចាត់ទុកបានថា ជាដំណើរការនៃការទៅមុខនៃការក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់។ បន្ទាប់ពីអ្នកស្នើសុំចុះបញ្ជីរួចរាល់ជាស្ថាពរ អ្នកនឹងទទួលបាននូវ វិញ្ញាបនប្រសម្គាល់ម្ចាស់អលចនវត្ថុ ដែលរួមមានអត្ថប្រយោជន៍ដូចជា ១. ភាពច្បាស់លាស់នៃកម្មសិទ្ធិ ជាម្ចាស់កម្មសិទ្ធិដោយទទួលបានសិទ្ធិផ្តាច់មុខ និងស្របច្បាប់។ ២. មានភាពច្បាស់លាស់នៃព្រំដី ជារួមមានការកាន់កាប់ដីបានច្បាស់លាស់ និងសុវត្ថិភាពពេញទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here