ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានឲ្យដឹងថា គំរោងអភិវឌ្ឍន៍អចលនទ្រព្យ សំណាង ថោន (SAMNANG TOWN) តម្លៃជាង៥០០លានដុល្លារបានបញ្ចប់ការសិក្សារួចហើយ។
លោកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីចុងសប្តាហ៍មុនថា “SAMNANG TOWN គឺគំរោងបន្ទាប់របស់ខ្ញុំបាទ គីម ហ៊ាង ដែលបានបញ្ចប់ការសិក្សាពីតម្រូវការ ការផ្គត់ផ្គង់ ការធ្វើទីផ្សារ ការលក់ និងប្លង់មេសំខាន់ៗ ដោយរួមមានសាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ផ្សារទំនើប ផ្ទះអាជីវកម្ម និងខុនដូ សម្រាប់មនុស្សជាង៣០,០០០នាក់ ស្នាក់នៅប្រចាំថ្ងៃ”។លោកឧកញ៉ាបានបញ្ជាក់ថា គំរោងនេះនឹងត្រូវចាប់ផ្តើមពេលណានោះ ក៏ខ្ញុំបាទ គីម ហ៊ាង មិនដឹងទេ! No one would know for when the SAMNANG TOWN $500M can be started, including Dr. Kim Heang”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងកន្លងមកថា លោកយល់ពីតម្រូវការរបស់អតិថិជន និងដឹងពីអ្វីដែលអតិថិជនត្រូវការ ដែលធ្វើឲម្យលោកដឹងថា លោកអាចលក់គម្រោងខុនដូបាន១០០០យូនីតក្នុងមួយឆ្នាំ ឬច្រើនជាងនេះ ខណៈទីផ្សារអចលនវត្ថុ កំពុងមានភាពប្រសើរឡើង នៅឆ្នាំ២០២៣នេះ ធៀបនឹងបណ្តាឆ្នាំកន្លងមក ហើយវាជាឱកាសល្អសម្រាប់វិនិយោគក្នុងវិស័យនេះ ដោយសារមានអ្នកលក់ច្រើន ដែលធ្វើឲ្យអ្នកមានលទ្ឋភាពទិញ អាចជ្រើសរើសគំរោង ឬទីតាំងដីបានល្អ៕