ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៥ ប្រចាំតំបន់អាស៊ាន ក្នុងសន្ទស្សន៍ហានិភ័យលាងលុយកខ្វក់

0

តែម សុខុម

បាងកក: ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៥ ប្រចាំតំបន់អាស៊ាន ក្នុងសន្ទស្សន៍សកលប្រចាំឆ្នាំចុងក្រោយនៃហានិភ័យលាងលុយកខ្វក់។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា នេះ។

សន្ទស្សន៍ Basel AML បានដាក់ចំណាត់ថ្នាក់ប្រទេសថៃ លេខ៤៥ ក្នុងចំណោម១៥២ប្រទេសទូទាំងពិភពលោកសម្រាប់ហានិភ័យលាងលុយកខ្វក់ជាមួយនឹង៥,៨២ពិន្ទុ ដោយមានហានិភ័យខ្ពស់ជាងឆ្នាំមុន០,០២ពិន្ទុ។

ទោះជាយ៉ាងណា ចំណាត់ថ្នាក់សកលរបស់ប្រទេសថៃ បានប្រសើរឡើង៥ចំណាត់ថ្នាក់។ ពិន្ទុកាន់តែទាបបង្ហាញថា ប្រទេសមួយកាន់តែមានស្ថានភាពល្អប្រសើរឡើងនៅក្នុងការដោះស្រាយបញ្ហាលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

ប្រទេសសិង្ហបុរី ទទួលបានលទ្ធផលល្អដាច់គេក្នុងតំបន់អាស៊ាន នៅឆ្នាំនេះជាមួយនឹង៤,៣០ពិន្ទុ ដោយទទួលបានចំណាត់ថ្នាក់១១៨ទូទាំងពិភពលោក។ ចំណែកឯប្រទេសមីយ៉ាន់ម៉ា ទទួលបានលទ្ធផលអន់ជាងគេបំផុតជាមួយ៨,១៣ពិន្ទុ បន្ទាប់ពីប្រទេសឡាវ ដែលទទួលបាន៧,៤៤ពិន្ទុ ប្រទេសវៀតណាម ទទួលបាន៦,៩៦ពិន្ទុ ហើយប្រទេសកម្ពុជា ទទួលបាន៦,៧៨ពិន្ទុ។

ការដាក់ពិន្ទុនេះធ្វើឡើងដោយផ្អែកលើសូចនាករចំនួន១៨នៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មក្នុងផ្នែកចំនួន៥។

ហានិភ័យបានកើនឡើងក្នុងក្នុង៤នៃផ្នែកទាំង៥ដែលត្រូវបានវាស់ស្ទង់រួមមានទី១ អំពើពុករលួយ និងការសូកប៉ាន់ ទី២ តម្លាភាពហិរញ្ញវត្ថុ និងស្តង់ដារ ទី៣ តម្លាភាពសាធារណៈ និងទី៤ គណនេយ្យភាព និងហានិភ័យនយោបាយ/ ផ្នែកច្បាប់៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here