ខេត្តព្រះសីហនុ និងខេត្តជាំងស៊ូបើកវេទិកាលើកកំពស់វិស័យសំណង់រវាងខេត្តទាំងពីរ

0

        ដោយៈ គង់ សូរិយា

ព្រះសីហនុៈ  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោ​កគួច ចំរើន និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ។

វេទិកានេះ មានការចូលរួមពីប្រតិភូខេត្តជាំងស៊ូ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់​ ឧស្សាហកម្ម ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងទេសចរណ៍ ក្នុងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ប្រមាណ៦០ក្រុមហ៊ុន។
ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តព្រះសីហ​នុ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីកំណត់ហ្សូនទីតាំង អាគារជាប់គាំងជាង៤០០ ដែលបានកំណត់អត្តសញ្ញាណរួច ដើម្បីជម្រុញការរៀបចំនិងស្ថាបនាអាគារទាំងនោះឡើងវិញ តាមរយៈយន្តការរបស់រដ្ឋាភិបាល ដែលបានផ្តល់ការលើកលែងពន្ឋសំខាន់ៗមួយចំនួន ដូចជា ការនាំចូលសម្ភារៈសំណង់ ការលើកលែងនិតិវិធីទាក់ទង នឹងអាជ្ញាប័ណ្ណនៃការសាងសង់ឡើងវិញជាដើម។ទោះជាយ៉ាងណាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបន្ទុកដោះស្រាយបញ្ហាអាគារជាប់គាំងទាំងនោះ បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ មានភាពស្មុគ្រស្មាញខ្លាំង ពិបាកក្នុងការដោះស្រាយ ដោយសារម្ចាស់ដី បានរឹបអូសយកអាគារជាប់គាំង ដែលសាងសង់​ដោយអ្នកវិនិយោគចិន ក្រោមហេតុផលថា ចិនមិនបង់ថ្លៃដីជូនពួកគេ និងករណីស្មុគ្រស្មាញជាច្រើនទៀត។

លោកបន្តថា “ការដោះស្រាយបញ្ហានេះ ទាមទារពេលវេលា និងការអនុវត្តច្បាប់ ប្រកបដោយភាពយុត្តិធ៌ម តម្លាភាព និងមានឆន្ទៈនយោបាយច្បាស់លាស់ ទើបបញ្ហានេះអាចវិវត្តន៍ទៅមុខរួច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here