(តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុន KOJIMA របស់ជប៉ុន បានបង្ហាញបំណងបង្កើតភូមិខ្មែរនៅក្នុងខេ ត្ត កាណា ហ្គា វ៉ា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរ។
បំណងនេះត្រូវបានបង្ហាញដោយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាទីក្រុង តូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមា ញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក កូជីម៉ា ម៉ាសាណូប៊ូ បាន ជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារ នៅ ក្នុង ប្រទេសជប៉ុន។
លោក កូជីម៉ា ម៉ាសាណូប៊ូ ក៏បានជម្រាបផងដែរថា ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌល ពាណិជ្ជ កម្ម ឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ ព័ត៌មាន ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរ វប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបផងដែរ អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុង ប្រ ទេស កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការ បង្កើត ភូមិ ខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងកិច្ចស្វាគមន៍ និងរីករាយ ចំពោះជំនួបជាមួយលោក កូជីម៉ា ម៉ា សា ណូប៊ូ និងសហការី។ សម្តេចធិបតី បានអរគុណក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្តេចធិបតី បានថ្លែងអំណរគុណក្រុមហ៊ុន ចំពោះការចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាល និង បញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជា ជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា។ សកម្មភាពនេះ គឺពិតជាបានផ្តល់អត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង ចំពោះមុខ និងរយៈពេលវែង។ ផលប្រយោជន៍ចំពោះមុខ គឺការ បង្កើត ការងារ ដែលផ្តល់ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធន ធាន មនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេល អនា គត៕