ដោយ: គង់ លាងហួរ
អន្តរជាតិ: អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Surapong Piyachote បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថា កំណាត់ផ្លូវដែកល្បឿនលឿនណងខៃ -វៀងច័ន្ទ(Nong Khai-Vientiane) ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨។
ជាមួយនឹងផែនការចំណាយប្រមាណ៣ពាន់លានបាត (ប្រហែល៨៦លានដុល្លារ) កំណាត់ផ្លូវដែកល្បឿនលឿនណងខៃ-វៀងច័ន្ទប្រវែង៧,៣គីឡូម៉ែត្រ ដែលជាកំណាត់មួយ នៃគម្រោងខ្សែផ្លូវដែកថៃ-ចិន នឹងឆ្លងកាត់ការសិក្សាពីលទ្ធភាពសាងសង់ ដែលធ្វើឡើងដោយផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) ។
លោកបានបន្តថា “ការជ្រើសរើសការរចនាចុងក្រោយ ត្រូវបានគេរំពឹងថា នឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់មកគឺដំណើរការដេញថ្លៃ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥”។
ប្រទេសថៃកំពុងជំរុញគោលដៅរបស់ខ្លួន ក្នុងការធ្វើសមាហរណកម្មប្រព័ន្ធផ្លូវដែក ជាមួយគម្រោងរថភ្លើងល្បឿនលឿនបាងកក-ណងខៃ ក្នុងគោលបំណងជំរុញការតភ្ជាប់ក្នុងតំបន់ និងទស្សនវិស័យពាណិជ្ជកម្មជាមួយប្រទេសចិន តាមរយៈផ្លូវដែកឡាវ-ចិន។
ខ្សែផ្លូវដែក ដែលតភ្ជាប់ពីខេត្តណងខៃ (Nong Khai) ដល់ទីក្រុងបាងកក មានប្រវែង៦០៦គីឡូម៉ែត្រពី កំពុងស្ថិតក្រោមដំណើរការសាងសង់។
នៅពេលការសាងសង់បិទបញ្ចប់ ខ្សែផ្លូវទាំងនេះត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់ដល់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាងប្រទេសថៃ និងប្រទេសចិន៕Laotian Times៕