ក្រសួងសាធារណៈការ និងក្រុមហ៊ុនកូរ៉េគ្រោងពន្លឿនការសាង សង់ផ្លូវជាតិលេខ៤៨

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងក្រុមហ៊ុនកូរ៉េបានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ និងជំរុញផែនការអនុវត្ត សំដៅពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះ។

កិច្ចប្រជុំកាលពីសប្តាហ៍មុន បានដឹកនាំដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោង និងជំរុញផែនការអនុវត្តគម្រោងនៅរដូវប្រាំងនេះ។កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ផងដែរ។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាព ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដោយជំរុញផែនការអនុវត្ត និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមផែនការគម្រោងដែលបានកំណត់។ លោករដ្ឋលេខាធិការ បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់ ទៅលើតាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងក៏ត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលយប់ និងត្រូវឧស្សាហ៍ស្រោចទឹកការពារហុយធូលី ជាពិសេសនៅតំបន់ទីប្រជុំជន ។

លោកសូរ វ៉ិកទ័រក៏បានណែនាំឱ្យក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ធ្វើការសហការគ្នា ដើម្បីអាចបញ្ចប់ការងារសាងសង់បាននៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here