តើរដ្ឋាភិបាលប្រមូលពន្ធពីប្រជាពលរដ្ឋ យកទៅចំណាយលើអ្វីខ្លះ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លោកមាស សុខសេនសានបានពន្យល់ថា ការប្រមូលពន្ធ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ​ដើម្បីផ្តល់​ឱ្យប្រជាពលរដ្ឋវិញ តាមរូបភាពផ្សេងៗ ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈជាដើម។​​

ថ្លែងក្នុងកម្មវិធីជជែកពិភាក្សាមួយកាលពីម្សិលម៉ិញនេះ លោកបានពន្យល់ថា ពន្ធដែលរាជរដ្ឋាភិបាល ប្រមូលបានពីប្រជាពលរដ្ឋ គឺរដ្ឋបានចាត់ចែងចំណាយ ទៅលើកិច្ចការសាធារណៈ ដូចជាការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលា ផ្លូវ ថ្នល់ ស្ពាន ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ ដើម្បីបម្រើ និងផ្តល់សេវាសាធារណៈ ជូនមកដល់ប្រជាពលរដ្ឋវិញ។

លោកបន្តថា ដោយសារតែកន្លងមកការប្រមូលពន្ធ នៅមានកម្រិត ហើយកម្ពុជាទើបតែចាប់ផ្តើម ក្នុងការប្រមូលពន្ធបានកម្រិតល្អប្រសើរ ហេតុនេះហើយ ទើបមិនទាន់អាចឈាន ទៅដល់ការសាងសង់ហេដ្ឋារចនាសម័ន្ធ បានល្អប្រសើរ ដូចប្រទេសអភិវឌ្ឍន៍​។

ជាមួយគ្នានេះ បើទោះបីជារាជរដ្ឋាភិបាល​ខិតខំ ក្នុងការប្រមូលពន្ធក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏មានការគិតគូរ និងផ្តល់ការអនុ​គ្រោះ ទៅលើការប្រមូលពន្ធ​ទៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចផងដែរ ជាពិសេសក្នុងអំឡុងនៃការកើតមានវិបត្តិសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here