ក្រុមហ៊ុនOCIC ជ្រើសយកLAGARDÈRE ឱ្យធ្វើជាអ្នកគ្រប់គ្រងសេវាកម្ម មិនគិតពន្ធនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនOCIC Group បានជ្រើសរើសក្រុមហ៊ុនដែលដឹកនាំដោ យ Lagardère Travel Retail និង HSC Group សម្រាប់ការគ្រប់គ្រងសេវាកម្ម មិនគិតពន្ធនៅអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងរាជធានីភ្នំពេញ។​

ការសម្រេចនេះធ្វើឡើង តាមរយៈការចុះហត្ថលេខាលើវេទិកាសេដ្ឋកិច្ច ដែលត្រូវបានរៀបចំដោយMEDEF ក្នុងទីក្រុងប៉ារីស នាអំឡុងដំណើរទស្សនកិច្ច ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសបារាំង។ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងបង្កើនការតភ្ជាប់ទៅកាន់ពិភពលោក កាន់តែច្រើន។អាកាសយានដ្ឋានអន្តរជាតិតេជោ អភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា(CAIC) គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC Group និងSSCA និងរចនាដោយស្ទូឌីយោឌីហ្សាញដ៏ល្បីរបស់ពិភពលោកគឺ Foster&Partners ដែលគ្របដណ្តប់លើផ្ទៃដី២,៦០០ហិចតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

វាជាព្រលានយន្តហោះធំបំផុតទី៩ ដែលនឹងដំណើរការពេ ញលេញ ហើយមានសមត្ថភាពទទួលយន្តហោះ ពាណិជ្ជកម្មធំបំផុតកម្រិត 4F ។

លោកSéverine Lanthier នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជាប្រធានផ្នែកយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍សកល មានប្រសាសន៍ថា “Lagardère Travel Retail ប្តេជ្ញាធ្វើឱ្យការធ្វើដំណើរកាន់តែរីករាយ។
លោកបញ្ជាក់ថា “យើងកំពុងទន្ទឹងរង់ចាំ ក្នុងការបន្តលើកកម្ពស់អាកាសយានដ្ឋានអន្តរជាតិនេះ តាមរយៈការវិនិយោគចំណេះដឹងសកល និងជំនាញក្នុងស្រុករបស់យើង នៅអាកាសយានដ្ឋាននេះ”។

លោកឧកញ៉ា ឆាល វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា បានកត់សម្គាល់លើការវិវឌ្ឍនាពេលថ្មីៗនេះថា តាមរយៈកិច្ចសហការរបស់យើង ជាមួយក្រុមហ៊ុន Lagardère Travel Retail និង HSC Group យើងរំពឹងថា នឹងទទួលបានតម្លៃបន្ថែម សម្រាប់អ្នកដំណើរញឹកញាប់ ដែលធ្វើដំណើរទៅ និងមក។

លោកបញ្ជាក់ថា “យើងមានទំនុកចិត្តថា គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញកំណើន នៃវិស័យទេសចរណ៍របស់រាជធានីភ្នំពេញ និងរួមចំណែកដល់ការបង្កើតឱកាសការងារ សម្រាប់សហគមន៍មូលដ្ឋាននាពេលអនាគតដ៏ខ្លីខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here