ប្រធានាធិបតីបារាំង កោតសរសើរថាកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី

0

        ដោយៈ គង់ សូរិយា

        ប៉ារីសៈ លោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងកោតសរសើរកម្ពុជា ចំពោះការបញ្ជូនកងកម្លាំង ក្នុងបេសកកម្មរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិនិងបានចាត់ ទុកការបញ្ជូនកងកម្លាំងរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី។

លោកបានថ្លែងបែបនេះ ក្នុងសន្និសីទព័ត៌មានរួមជុំវិញដំណើរ បំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។ប្រធានាធិបតីបារាំងបានថ្លែងបញ្ជាក់ថា “ខ្ញុំនៅទីនេះ សូមកោតសរសើរនូវវិភាគទានរបស់កម្ពុជា ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាវិភាគទានធំជាងគេនៅអាស៊ី។ ការចូលរួម ចំណែកជាប្រវត្តិសាស្ត្រនោះ”។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេ​ចបញ្ជូនកងកម្លាំង ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦។ ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្ម រក្សាសន្តិភាពចំនួន៩,២០៥នាក់ ក្នុងនោះនារី៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០៕

LEAVE A REPLY

Please enter your comment!
Please enter your name here