អចលនទ្រព្យផ្នែកណាខ្លះដែលមានឱកាសរីកចម្រើននៅឆ្នាំនេះ?

0

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលស្ថានភាពទីផ្សារ ហាក់នៅតែមានភាពអ៊ួរអ័ព្ទ ការទស្សន៍ទាយអំពីស្ថានភាពវិស័យនេះ នឹងវិវត្តន៍យ៉ាងណាហាក់ដូចជាលឿនពេក។

ប៉ុន្តែតាមរយៈការសង្កេត និងនិន្នាការសេដ្ឋកិច្ច និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេស បានបង្ហាញនូវសញ្ញាមួយចំនួន ដែលអ្នកជំនា​ញនៅក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា ផ្នែកខ្លះក្នុងវិស័យនេះនឹងមានឱកាសរីកចម្រើនឡើងវិញ។

ទីផ្សារដីធ្លីជាយក្រុង
អ្នកវិភាគឯករាជ្យ និងតាមដានដំណើរវិវត្តន៍នៅក្នុងវិស័យនេះ លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asia បានផ្តល់ការវិភាគមួយចំនួនថា ដោយសារតំបន់ជាយក្រុង មានស្ថានភាពភូមិ​សាស្រ្តកៀកនឹងរាជធានី មានលំហូរចរាចរណ៍ច្រើន និងកំនើនប្រជាសាស្រ្ត ចរន្តនៃការទិញ លក់ដី និងលំនៅដ្ឋាននឹងមានភាពកំរើកឡើងវិញខ្លះ ដោយ​សារសកម្មភាពសេដ្ឋកិច្ច នៅតែមានសម្រាប់តំបន់ ដែ​លមានមនុស្សរស់នៅច្រើន ប៉ុន្តែតម្លៃដីធ្លីទំនងមិនទាន់កើនឡើងនៅឡើយទេ។

ជាមួយគ្នានេះ ការរើរោងចក្រ សហគ្រាស ចេញពីរាជធានីភ្នំពេ​ញ និងកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម និងអនុវិស័យកម្មន្តសាល ក៏នឹងជម្រុញការទិញ លក់កំរើកឡើងវិញខ្លះៗផងដែរ។

តម្រូវការដីកសិកម្ម
ក្រុមហ៊ុនពហុជាតិសាសន៍ ចិន កូរ៉េ វៀតណាមជាដើម បាននិងកំពុងសម្លឹងរកឱកាសវិ​និយោគនៅកម្ពុជា លើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយសារវិស័យនេះ នៅតែជាអាទិភាពចម្បងនៃការបំពេញតមម្រូវការ របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េជាដើមកាន់តែមានភាពទូលំទូលាយ។ ហេតុនេះតម្រូវការដីក្នុងវិស័យកសិកម្ម នឹងមានសភាពកំរើកឡើងបណ្តើរៗនាពេលខាងមុខ។

ដីឧស្សាហកម្ម
វិស័យឧស្សាហកម្ម និងអនុវិស័យកម្មន្តសាល បាននិងកំពុងមានសញ្ញានៃការងើបឡើងវិញឆាប់រហ័ស ស្របពេលការវិនិយោគពី​បរទេសបាននិងកំពុងកើនឡើង ដោយសារអ្នកធុរកិច្ចឬអ្នកវិនិយោគនានានៅតែសម្លឹងឃើញកម្ពុជា មានប្រជាជនវ័យក្មេងច្រើន កំលាំងពលកម្មថោក ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងចាប់ផ្តើមបណ្តុះបណ្តាលយុវជនក្រីក្រ និងងាយរងគ្រោះប្រមាណ១,៥នាក់ ដើ​ម្បីបំពេញតម្រូវការកំលាំងពលកម្ម ដែលមានជំនាញជាងមុន និងអាច​ទាញយកតម្លៃបន្ថែមពីការរីកចម្រើនក្នុងវិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here