ក្រុមហ៊ុនToyotaជប៉ុន និងក្រុមហ៊ុនបារាំងបើកសម្ភោធដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន បានដំណើរការរោងចក្រ​ដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញ​នៃ​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. និងការបើកសម្ភោធជាផ្លូវការដំណើរការ​នៃក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd. ដែលជាវិនិយោគិន ​ពីប្រទេស​បារាំង​ដំបូង​គេ នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែល​ចាប់បង្កើតឡើងក្នុងឆ្នាំ២០០៦ មក បានអភិវឌ្ឍផ្លាស់ប្ដូរមុខមាត់ពី​តំបន់ ដែលធ្លាប់តែជាវាលស្រែ​ ហើយ​មាន​សកម្មភាព​ការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្ម​ឈាន​មុខគេមួយ។តំបន់សេដ្ឋកិច្ចភ្នំពេញថតពីខាងលើ។ រូបភាព៖ ក្រុមហ៊ុន Royal Groupបច្ចុប្បន្ន​មានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ ក្រុមហ៊ុន និង​ក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ ក្រុមហ៊ុន ដែលកំពុង​ប្រតិបត្តិការ​រោងចក្រ​ផ្តល់ឱកាសការងារ​ ដល់ប្រជាជនខ្មែរ៤៣,០០០ នាក់។

ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ជុំវិញរាជធានីភ្នំពេញ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ដែល​គ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប ភ្នំពេញ កំពុងដំណើរការស្នើសុំបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ នៅ​ខេត្ត​កណ្តាល​គឺ រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹង លើផ្ទៃដីទំហំប្រមាណ១២០ហិកតា ខណៈ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម ដំណើរការងារ​ចាក់ដីបំពេញ ហើយ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គោល អាច​នឹង​ត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ២០២៤នេះ៕Toyota's Upcoming Assembly Plant Boosts Cambodia's Automotive Landscape -  The Better Cambodia

 

LEAVE A REPLY

Please enter your comment!
Please enter your name here