តើក្រុមហ៊ុនណាខ្លះជាប់ឈ្មោះជាក្រុមហ៊ុនអាការសចរណ៍ល្អជាងគេបំផុតទាំង៥ នៅទូទាំងពិភពលោកប្រចាំឆ្នាំនេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សព្វថ្ងៃនេះ អ្នកធ្វើដំណើរតាមផ្លូវអាកាស និងភ្ញៀវទេសចរ តែងតែគិតគូរពីរឿងសុវត្ថិភាព គុណភាពសេវាកម្ម បទពិសោ ធន៍ និងភាពអាចជឿជាក់បាន នៅពេលពួកគេត្រូវធ្វើដំណើរម្តងៗ។

ដូច្នេះ ការជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ ដែលមានកេរ្តិ៍ឈ្មោះល្អ និងយកចិត្តទុកដាក់ខ្ពស់ចំពោះផាសុកភាព និងសុវត្ថិភាពរបស់អតិថិជន ក៏មានសារៈសំខាន់ផងដែរសម្រាប់អ្នកដំណើរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ ក្រុមហ៊ុនអាការសចរណ៍ល្អជាងគេបំផុតទាំង៥ នៅទូទាំងពិភពលោក ប្រចាំឆ្នាំ២០២៤។

ចំណាត់ថ្នាក់លេខ១: ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines
ក្រុមហ៊ុននេះមានភាពល្បីល្បាញខ្លាំង ដោយសារការបម្រើសេវាកម្មអតិថិជនពិសេស និងផ្តល់ជូននូវអាហារឆ្ងាញ់ៗ និងការកម្សាន្តដ៏ទំនើប នៅទូទាំងបណ្តាញគោលដៅទេសចរណ៍ទាំង១១០ របស់ខ្លួន រួមទាំងសេវាកម្ម ដែលបម្រើដោយបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Scoot ។ចំណាត់ថ្នាក់លេខ២: ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways
ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលមានមូលដ្ឋាននៅទីក្រុងដូហា មានយន្តហោះទំនើប និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ជិះយន្តហោះដ៏ប្រណីត ដោយបម្រើដល់គោលដៅទេសច​រណ៍ជាង១៥០នៅលើពិភពលោក ជាមួយនឹងសេវាកម្មល្អ ដែលធ្លាប់ឈ្នះពានរង្វាន់ និងផ្តល់ម្ហូបឆ្ងាញ់ៗ។
ចំណាត់ថ្នាក់លេខ៣: ក្រុមហ៊ុនអាកាសចរណ៍ ANA All Nippon Airways
ANA ដែលជាក្រុមហ៊ុនអាកាសចរណ៍ ធំជាងគេរបស់ប្រទេសជប៉ុន បើកដំណើរការគំរូមជ្ឈមណ្ឌលចំនួន២ ពីអាកាសយានដ្ឋាន Narita និងអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ដោយភ្ជាប់អ្នកដំណើរ ទៅកាន់ផ្លូវហោះហើរអន្តរជាតិចំនួន៨២ និងផ្លូវក្នុងស្រុកចំនួន១១៨ ។ ចាប់តាំងពីបានក្លាយជាសមាជិករបស់សម្ព័ន្ធ Star Alliance នៅឆ្នាំ១៩៩៩ មក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានផ្តល់នូវការតភ្ជាប់ប្រកប ដោយភាពរលូននៅទូទាំងទ្វីបអាមេរិកខាងជើង ទ្វីបអាស៊ី និងប្រទេសចិន។

ចំណាត់ថ្នាក់លេខ៤: ក្រុមហ៊ុនអាកាសចរណ៍ Emirates
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) បើកជើងហោះហើរទៅកាន់គោលដៅចំនួន១៥២ នៅទូទាំងទ្វីបចំនួន៦។ ក្រុមហ៊ុននេះ មានយន្តហោះទំនើបចំនួន២៦២គ្រឿង និងមានភាពល្បីល្បាញខ្លាំង ដោយសារកម្លាំងពលកម្មចម្រុះវប្បធម៌ និងសេវាកម្មល្អ ដែលធ្លាប់ទទួលបានពានរង្វាន់ ដែលធ្វើឱ្យ Emirates ក្លាយជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតកាលពីឆ្នាំ២០២០។

ចំណាត់ថ្នាក់លេខ៥: ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines
ក្រុមហ៊ុន Japan Airlines ដែលមានយន្តហោះជាង២៣០គ្រឿង បើកហោះហើរទៅកាន់គោលដៅចំនួន៩៥។ ក្នុងនាមជាសមាជិកសម្ព័ន្ធ Oneworld Alliance ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហ៊ុន Japan Airlines មានប្តេជ្ញាចិត្តខ្ពស់ ចំពោះបដិសណ្ឋារកិច្ច បែបប្រពៃណីរបស់ប្រទេសជប៉ុន ដោយធានានូវកម្រិតសុវត្ថិភាពខ្ពស់បំផុត និងសេវាកម្មប្រកបដោយគុណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here