វិស័យទេសចរណ៍ស្រូបយកឥណទានជាង២៦០០លានដុល្លារ នៅដើមឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឥណទានចំនួន២,៦៨ពាន់លានដុល្លារ ត្រូវបានវិនិយោគ នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេលេ២ខែដើមឆ្នាំនេះ។

ឥណទានទាំងនេះ មានគោលបំណងជំរុញឲ្យវិស័យទេសចរណ៍ កាន់តែប្រសើរឡើង ជាពិសេសអាជីវកម្ម ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។

ឥណទានបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះ ក្រោយការរាលដាលជំងឺកូវីដ-១៩។ ប្រាក់កម្ចីចំនួន ២,៦៨ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤។ ក្នុងនោះប្រាក់កម្ចី១២,៦៨ភាគរយ ត្រូវបានផ្តល់ឱ្យប្រជាជន ដែលស្នើឥណទានក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅខេត្តសៀមរាប បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសសណ្ឋាគារ ភោជ​នីយដ្ឋាន និងតំបន់ទេសចរណ៍ ពុំសូវមានភ្ញៀវទៅទស្សនាកម្សាន្តឡើយ។ ការណ៍នេះ បានធ្វើឲ្យអាជីវកម្មជាច្រើន បាត់បង់ប្រាក់ចំណូល ដោយសារខ្វះលំហូសាច់ប្រាក់ ក្នុងការបង្វិលសងបំណុល។

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងអាជ្ញាធរខេត្តសៀមរាប បានសហការគ្នារៀបចំសិក្ខាសាលា ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងវាយតម្លៃឥណទាន សម្រាប់ភាពរីកចម្រើនរបស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។អាជីវករលក់ដូរខាងមុខបរិវេណប្រាសាទអង្គរវត្តចាប់ផ្តើមទទួលបានចំណូលច្រើនបណ្តើរៗ  បន្ទាប់ពីមានភ្ញៀវចូលមកកម្សាន្តច្រើន - ក្រសួងព័ត៌មានប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ នៅពេលដែលបុគ្គល ឬម្ចាស់អាជីវកម្មស្នើសុំប្រាក់កម្ចីនោះ អ្នកផ្តល់ប្រាក់កម្ចីគ្រប់រូប ត្រូវពិនិត្យមើលប្រវត្តិឥណទានពីក្រុមហ៊ុន ស៊ីប៊ីស៊ី។ សេវាកម្មរបស់ ស៊ីប៊ីស៊ី នឹងជួយបុគ្គល និងអាជីវកម្មទទួលបានប្រាក់កម្ចីដោយផ្តល់ព័ត៌មានសំខាន់ៗ អំពីទម្រង់ឥណទានរបស់ពួកគេ ដែលជួយស្ថាប័នហិរញ្ញវត្ថុផ្ដល់កម្ចី ដោយការវាយតម្លៃ និងសម្រេ​ចចិត្ត ផ្តល់ប្រាក់កម្ចីបានលឿន និ​ងត្រឹមត្រូវជាងមុន។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CBC បានថ្លែងក្នុងសិក្ខាសាលាថា ឥណទានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ជាពិសេសខេត្តសៀមរាប ដែលកំពុងរងគ្រោះនៅក្នុងវិស័យទេសចរណ៍។

លោកបញ្ជាក់ថា “សមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូច បានកើនឡើង៥២ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះ៧៣,៣៥ភាគរយ នៃប្រាក់កម្ចីសរុបស្ថិតនៅខេត្តសៀមរាប”។

តំណាងអាជ្ញាធរខេត្តសៀមរាប លោក ង៉ូវ សេងកាក់ លើកឡើងថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវតែយល់ដឹង និងរៀបចំខ្លួន ដើម្បីទទួលបានឥណទាន សម្រាប់ការវិនិ​យោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។អាជីវករជួលសម្លៀកបំពាក់នៅតំបន់អង្គរចង់ប្រើផលិតផលក្នុងស្រុកជាងរបស់នាំចូល |  ខេមបូចា ព័ត៌មានលោកគូសបញ្ជាក់ថា “ដោយសារវិស័យទេសចរណ៍ជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចរបស់យើង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ”។

សមាគមទេសចរណ៍កម្ពុជា (CATA) ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួន ដើម្បីពង្រីកចំណេះដឹង ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិ​បត្តិការហិរញ្ញវត្ថុរបស់សមាជិក។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ថា វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

លោកស្រីបានគូសបញ្ជាក់ថា “សមាគមត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យហិរញ្ញវត្ថុ សមាគមធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាច សម្រេចបាននូវកំណើន ក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល”៕​

LEAVE A REPLY

Please enter your comment!
Please enter your name here