អ្នកជំនាញជំរុញឱ្យSMEនៅប្រទេសថៃ ចាប់យកឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា

0

ដោយ: គង់ លាងហួរ

បាងកក: បណ្តាទីភ្នាក់ងាររដ្ឋថៃបានលើកឡើងថា កម្ពុជា គឺជាឱកាសថ្មី សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ថៃ ដើម្បីពង្រីកដៃគូពាណិជ្ជកម្ម ដោយសារកម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើននៃគម្រោងវិនិយោគ។

នៅឆ្នាំនេះ ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ និងការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា OSMEP បានចាប់ដៃគូជាមួយក្រុមហ៊ុន Index Creative Village ដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចំនួន៣នៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍ទាំងនោះ រួមមាន ពិព័រណ៍ Cambodia Architect & Dècor ឆ្នាំ២០២៤។ ពិព័រណ៍Cambodia Foodplus Expo ឆ្នាំ២០២៤ និងពិព័រណ៍សុខភាព និងសម្រស់កម្ពុជា ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។หอการค้านำทัพเอกชนปักหมุด "International Mega Fair 2024” กัมพูชา-ซาอุฯលោក Mek-Kreingkrai Kanjanapokin ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Index Creative Village បានលើកឡើងថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញមួយ ខណៈដែលផលទុនជាតិសរុបរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៦,៣% ដល់ទំហំ៣៥,១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជានឹងកើនឡើង ដល់១៧,២លាននាក់ ដោយមនុស្សវ័យក្មេងមានអាយុជាមធ្យម២៤ឆ្នាំ។ លើសពីនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ រួមទាំងផ្សារទំនើប និងគម្រោងលំនៅដ្ឋាននៅកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គា​ល់ផងដែរ។

លោក Mek បាន​បន្ត​ថា ដោយសារ​ថៃមានទីតាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ប្រទេស​នេះ​មាន​​អត្ថប្រយោជន៍ផ្នែកភស្តុភារ​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ហើយនៅឆ្នាំ២០២៤នេះ ប្រទេសទាំង២ កំពុងប្រារព្ធខួបលើកទី៧៤ នៃការបង្កើតទំនាក់ទំនងការទូតទ្វេរភាគី។លោក Mek បានបន្ថែមថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ទទួលបានការចាប់អារម្ម​ណ៍យ៉ាងខ្លាំង ជាពិសេសពិព័រណ៍សុខភាព និងសម្រស់ ដែលបានក្លាយជាពិព័រណ៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។

ចំណែក លោក Sanan Angubolkul ប្រធានក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃបានមានប្រសាសន៍ឱ្យដឹងថា ពាណិជ្ជកម្មទ្វេរភាគីរវាងថៃ និងកម្ពុជា ត្រូវបានគេរំពឹងថា នឹងសម្រេចបានទំហំទឹកប្រាក់២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ខាងមុខ។

លោកបានបញ្ជាក់បន្ថែមថា “នៅក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាភិបាលពាណិជ្ជកម្មថៃ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-ថៃ ឆ្នាំ២០២៤ ដោយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ”៕ប្រភព:The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here