ខែឧសភាកម្ពុជាស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍Amirate ជាមួយនឹងកំណើនភ្ញៀវទេសចរណ៍

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) នឹងភ្ជាប់ជើងហោះហើរជាមួយគ្នាឡើងវិញ ដោយភ្ជាប់ភ្នំពេញ ទៅទីក្រុងឌូបៃ។

ការតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ៥នេះ ធ្វើឡើងបន្ទាប់ពីផ្អាកការហោះហើរជាច្រើនឆ្នាំ ចាប់តាំងតែពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩។

លោកស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ​បានប្រាប់បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុញ្ញាតទាំំងកម្រិតនយោបាយ និងបច្ចេកទេស ជូនក្រុមហ៊ុនអាកាសចរណ៍ Emirates រួចរាល់ហើយ ក្នុងដំណើរការបើកការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញ-សិង្ហបុរី-ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជកម្ម។លោកបញ្ជាក់ថា “បើសិន​គ្មានអ្វីប្រែប្រួល​ ក្រុមហ៊ុនអាកាសចរណ៍ Emirates ​​នឹងចាប់ផ្តើមបើកការហោះហើរ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខតទៅ ​ដោយមាន៧ជើងក្នុងមួយសប្តាហ៍ គឺនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ”។ លោកបន្តថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់យន្តហោះប្រភេទ Boing 777 ដែលជាប្រភេទយន្តហោះផ្លូវឆ្ងាយ និងដឹកបានមនុស្សច្រើន​

បើតាមក្រុមហ៊ុនអាកាសចរណ៍ Emirates ខ្លួននឹងប្រើ​ប្រាស់យន្តហោះ ដែលមានប្រភេទកៅអីបីប្រភេទ យន្តហោះ Boeing 777-300ER។ ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន៨កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០កៅអី។

Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០តោនក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនទាំងក្នុង និងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញ រួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here