សហគ្រាសដ៏ធំមួយគ្រោងបោះទុនវិនិយោគប្រមាណ១០០០លានដុល្លារនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សហគ្រាស CHN ENERGY កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគ លើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា ជាមួយនឹងគំរោងបោះទុនវិនិយោគ ក្នុងទឹកប្រាក់ប្រមាណ១០០០លានដុល្លារអាមេរិក។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក អាយ ស៊ាង តំណាង សហគ្រាស CHN ENERGY នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជំនួបនេះធ្វើឡើងនៅក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោង ថាមពលកកើតឡើងវិញ ដែលមានទុនវិនិយោគប្រមាណ១ពាន់លានដុល្លារក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោង ថាមពលកកើតឡើងវិញ មានជា អាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពល ក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ី គាំទ្រដល់ប្រតិបត្តិការអាជីវកម្ម ប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។

លោក សួន សុផល បានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាស ក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូន អ្នកប្រកបដោយទំនុកចិត្តខ្ពស់។អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏ផ្ដល់ការណែនាំណែនាំជូនភាគីមិត្ត ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបន្ស៊ីគម្រោងវិនិយោគខាងលើ ឱ្យមានសង្គតិភាព ជាមួយផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

LEAVE A REPLY

Please enter your comment!
Please enter your name here