ក្រុមហ៊ុនធំៗចំនួន២នឹងធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD និងក្រុមហ៊ុន Surbana Jurong Group (SJ​ Singapore) លើកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

កិច្ចប្រជុំកាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD (MSEZ) ដឹកនាំដោយលោក Uknhar YANG Clement ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក LIM Hong Kian ជានាយកប្រតិបត្តិក្រុមហ៊ុន SJ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង សិក្សាពិនិត្យឱកាសវិនិយោ​គលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនដោយក្រុមហ៊ុន MANHATTAN INTERNATIONAL CO., LTD ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទៅបណ្តាញនៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជា និងតំបន់ ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការផលិតយានយន្ត ពិសេសការផលិតយានយន្តអគ្គីសនី។

គណៈប្រតិភូក្រុមហ៊ុន បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងវិនិយោគលើវិស័យដឹកជញ្ជូន តាមផ្លូវគោក និងភស្តុភារកម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here